(ភ្នំពេញ)៖ លោកអ្នកនឹងមានអារម្មណ៍កាន់តែអស្ចារ្យជាមួយរថយន្ត Jaguar F-PACE រាល់ពេលបើកបរដោយសារតែវាបានច្របាច់បញ្ចូលគ្នា នូវបច្ចេកវិទ្យារថយន្តស្ព័រ Jaguar F-TYPE ដែលធ្វើឲ្យវាមានសមត្ថភាពខ្លាំងជាមួយនឹងល្បឿនអតិបរិមារបស់វា២០៧គីឡូម៉ែត្រ ហើយបង្កើនល្បឿនពី ០ទៅ១០០គីឡូម៉ែត្រ ត្រឹមតែរយៈពេល ៥ទៅ៦វិនាទីប៉ុណ្ណោះ។ រថយន្តម៉ូដែលនេះមានផ្ទៃខាងក្នុងធំទូលាយ និង ផ្ទៃខាងក្រោយមានទំហំដល់៦៥០លីត្រ សម្រាប់ដាក់សម្ភារៈបានយ៉ាងទូលាយ។
រថយន្ត Jaguar F-PACE គឺជារថយន្តដែលមានតួខ្លួនរបស់វា ផលិតឡើងពីលោហៈធាតុដែលគេសម្រាប់ផលិតតួយន្តហោះហៅថា អាលុយមីញ៉ូម ដែលវាមានភាពស្វិត ធុននឹងសំពាធ។ ប្រព័ន្ធម៉ាស៊ីនរថយន្ត Jaguar F-PACE ដំណើរការដោយប្រព័ន្ធសាំង 3.0L និងបច្ចេកវិទ្យាទំនើបៗ ជាច្រើនដូចជា ប្រព័ន្ធព័ត៌មានកំសាន្តទំនើប InControl Touch Pro អមជាមួយអេក្រង់ទំហំ១០.២ អ៊ីង អ្នកអាចភ្ជាប់ Wi-Fi hotspot បានរហូតដល់ទៅ៨គ្រឿង អមដោយបន្ទះអេក្រង់ឡាស៊ែរ សម្រាប់បង្ហាញទិសដៅជារូប 3D នៅលើកញ្ចក់ផ្នែកខាងមុខអ្នកបើកបរ Activity Key គឺជាសោរឆ្លាតវៃមិនជ្រាបទឹកដែលអាចឲ្យអ្នកពាក់ជាប់-កដៃ របស់អ្នករាល់ពេលអ្នកហាត់កីឡា ឬហែលទឹកដោយ លោកអ្នកអាចទុកសោរ Original នៅក្នុងរថយន្តដោយសុវត្ថិភាព។
គួរបញ្ចាក់ផងដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (R M A Cambodia) ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខរថយន្ត Jaguar Land Rover បាននាំចូលរថយន្តជំនាន់ថ្មីរបស់ Jaguar ប្រភេទគ្រួសារ (SUV) គឺ Jaguar F-PACE ទំនើបគ្មានគូប្រៀបដែលឈ្នះពានរង្វាន់ពីរផ្ទួនៗគ្នា
(World Car Design of the Year and World Car of the Year) ក្នុងឆ្នាំ២០១៧នេះ បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ។
ព័ត៌មានលម្អិតពីរថយន្តប្រណីត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 023 888 811/070 999 111
ឬតាមគេហទំព័រផ្លូវការ៖ www.jaguarcambodia.com
ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia.