(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ សេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីសហចៅក្រមស៊ើបអង្កេត ចេញសំអាងហេតុលើកលែងការចោទប្រកាន់សំណុំរឿង ០០៤/១ អ៊ឹម ចែម។
អ.វ.ត.ក បញ្ជាក់ថា ការលើកលែងការចោទប្រកាន់ដោយមូលហេតុថា មិនមានយុត្ដាធិការគ្រប់គ្រាន់នោះ ទើប អ៊ឹម ចែម នៅតែបន្ដមានសិទ្ធិទទួលបានការសន្មតថាគ្មានទោស និងសិទ្ធិឯកជនរបស់គាត់ ដែលបណ្ដាលឲ្យមានការរឹតត្បិតនូវព័ត៌មានមួយចំនួន ដែលអាចផ្សព្វផ្សាយជាសាធារណៈ ហើយការរឹតត្បិតនេះមានលក្ខណៈតឹងរ៉ឹងជាងករណីដែលបញ្ជូនគាត់ទៅជំនុំជម្រះ។
សូមអានខ្លឹមសារទាំងស្រុង របស់សេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅខាងក្រោមនេះ៖