(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមអាជីលក់ដូរក្នុងផ្សាររ៉ាថ្មីចំនួន៥០នាក់ បាននាំគ្នាប្រឆាំងជាមួយម្ចាស់ផ្សារ ទារថ្លៃបង់តូបលើស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីឆ្នាំចាស់ ក្នុងរយៈពេល៥ឆ្នាំ ដែលធ្វើឲ្យក្រុមអាជីវករពិបាករកប្រាក់បង់ថ្លៃជួលតូប។

ក្រុមអាជីករលក់សាច់ បន្លែ បានថ្លៃងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងថា កាលពី៥ឆ្នាំមុនម្ចាស់ផ្សារតំរ៉ូវឲ្យបង់ថ្លៃតូប ក្នុងតម្លៃត្រឹមតែ២ម៉ឺនបាត ក្នុងរយះពេល៥ឆ្នាំ និងថ្លៃប៉ាស៊ី១០ម៉ឺនរៀលក្នុង១ខែ ហើយតូបនានាគឺគ្មានអ្វីទេមានតែបាតដីចាក់ស៊ីម៉ងត៌ទំហំ២ម៉ែត្រ គុណ២ម៉ែត្រប៉ុណ្ណោះ ពេលដាច់ឆ្នាំចាស់បែរជាម្ចាស់ ផ្សាររ៉ាថ្មី ទារថ្លៃទំហំដដែតម្លៃ១២០០ដុល្លាអាមេរិក ក្នុងរយះពេល៥ឆ្នាំ និងថ្លៃប៉ាស៊ី១០ម៉ឺនរៀល ក្នុង១ខែទៅវិញ ហើយពួកខ្ញុំបានខិតខំប្រឹងអភិវឌ្ឍតូបរៀងៗខ្លួនដូចជា តប្រព័ន្ធភ្លើងអគ្គិសនី តប្រព័ន្ធទឹកចូលដោយខ្លួនឯងទាំងអស់ គឺផ្សារខាងលើនេះមានតែដំបូលប៉ុណ្ណោះសូម្បីតែទ្វារក៏ពួកខ្ញុំធ្វើដែល។

ដោយឡែកក្រុមអាជីវកលក់គ្រឿងក្រអូប ខោអាវ បានរៀបស្រដៀងថា តូបខ្ញុំបានធ្វើ ចាក់សាប ធ្វើទ្វារ ធ្វើរបង ទ្វារ ការ៉ូ ពិដាន កុងទ័រភ្លើង មិនមែនជាម្ចាស់ផ្សារទេ ក្រុមអាជីវកយើងជាអ្នកកសាងទាំងអស់ ហើយតូបពួកខ្ញុំខ្លះត្រូវបានម្ចាស់ផ្សារតំឡើងថ្លៃ២៥០០ដុល្លារយះពេល៥ឆ្នាំ ដូច្នេះហើយធ្វើពួកខ្ញុំដាច់ចិត្តធ្វើការតវ៉ាតែម្តង។

ក្រុមអាជីវករ បានបញ្ជាក់ថា ការប្រឆាំងតវ៉ានេះមិនមែនជាលើកទី១ឡើយជាលើកទី២ ហើយពួកខ្ញុំបានធ្វើលិខិតប្តឹងទៅសាលាក្រុងប៉ោយប៉ែត តែមិនទាន់ឃើញមានដំណោះស្រាយជូនពួកខ្ញុំឡើយ តែព្រឹកនេះពួកខ្ញុំបង្ខំចិត្តតវ៉ាប្រឆាំងម្តងទៀត។ តែការតវ៉ាសង្កេតឃើញថា ម្ចាស់ផ្សារ និងប្រធានផ្សារមិនចេញមុខដោះស្រាយឡើយ រហូតពួកគាត់បាននាំគ្នាមកកាន់សាលាក្រុងប៉ោយប៉ែតជួយអន្តរាគមន៍។

លោក ង៉ោ ម៉េងជ្រួន​ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ព្រឹកមិញលោកបានទទួលសំណើរពីក្រុមអាជីវក ក្រុមពាណិជ្ជករ ក្នុងផ្សាររ៉ាថ្មី ឲ្យជួយដោះស្រាយជូនពួកគាត់​ដោយមូលហេតុម្ចាស់ផ្សាររ៉ាថ្មី បាន​ដោះដូប្រធានថ្មី​ហើយបានយកតម្លៃលើសពី​២​អាណត្តិ​រយះពេល១០ឆ្នាំ យកតម្លៃត្រឹមតែ២ម៉ឺនបាត​ ប៉ុណ្ណោះបែរជា​អាណត្តិ​ទី៣ ថ្មីនេះយកតម្លៃពី១២០០ដុល្លាអាមេរិក ខ្លះយកតម្លៃ២៥០០ដុល្លាអាមេរិកក្នុងរយះពេល៥ឆ្នាំ ធ្វើអោយពួកគាត់ពិបាកចិត្ត និងរកចំណូលមិនបាន។

លោក ង៉ោ ម៉េងជ្រួន បានបន្តថា ផ្សាររ៉ាថ្មីមិនយូមិនឆាប់ទេដោយតែផ្លូវរថភ្លើងនៅក្បែរនោះ ហើយរថភ្លើងរត់កាត់ទីនោះ ម្យ៉ាយទៀត រថភ្លើងបានធ្វើផ្លូវបិត និងរបង ដូច្នេះហើយធ្វើអោយពួកគាត់ពិបាកក្នុងការលក់ដូរ ប្រកបអាជីវកម្ម ក្នុងពេលខាងមុននេះ បើយកតម្លៃចាស់ពួកគាត់យកព្រមចូលលក់ដូរបន្តទៀត។

លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្នុងសប្ភាហ៍នេះអាជ្ញាធរក្រុងប៉ោយប៉ែតយើងធ្វើលិខិតអញ្ជើញម្ចាស់ផ្សាររ៉ាថ្មី មកកាន់សាលាក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយករណីវិវាទរវាងក្រុមអាជីវក និងម្ចាស់ផ្សារតាមនិតិវិធីច្បាប់៕