(ភ្នំពេញ)៖ មហាព្រឹត្ដិការណ៍ នៃការប្រគុំតន្ដ្រីដ៏អស្ចារ្យ ដើម្បីអបអរសាទរ ស្រាបៀរ GANZBEG ឈ្នះមេដាយមាស ស្រាបៀរពិភពលោកឆ្នាំ២០១៧ ពីស្ថាប័ន monde selection ដែលប្រព្រឹត្ដទៅ នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០១៧ខាងមុខនេះ នៅកោះពេជ្រ ដែលមានការចូលរួមពីចំរៀង កំពុងមានប្រជាប្រិយភាពនៅប្រទេស​ថៃ និងប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ គឺកញ្ញា Janine Weigel ។

កញ្ញា Janine Weigel នឹងស្កាត់ពីអាល្លឺម៉ង់ មកចូលរួមការប្រគំតន្រ្តី​ GANZBERG Golden Uber Concert ដែលកញ្ញា ជាតារាស្ថិតក្រោមផលិតកម្មយក្ស របស់ប្រទេសថៃ GMM-Grammy និងជាតារាដែលមានភាពលេចធ្លោ លើឆាកអន្តរជាតិ ។

បើតាមការឲ្យដឹង ពីអ្នកគ្រប់គ្រងតារា រូបនេះបានឲ្យដឹងថា Janine កំពុងតែមានការមមាញឹក ក្នុងការប្រគំតន្ត្រីទេសចរណ៍ របស់នាងនៅអឺរ៉ុប និងសហរដ្ធអាមេរិក ក៏ដូចជាការផលិត ​International Album របស់នាង យ៉ាងណាក៏ដោយ ក៏នាងឆ្លៀតឱកាសដ៏មមាញឹកនេះមកប្រទេសកម្ពុជា ដើម្បីចូលរួមប្រគំតន្រ្តី ​Ganzberg Golden Uber Concert​ នាងពិតជាមានក្តីរំភើបណាស់ ដែលមកជួបអ្នកគាំទ្ររបស់នាងម្តងទៀត និងអរគុណដល់ស្រាបៀរ Ganzberg​ ដែលបានរៀបឲ្យមាន ព្រឹត្តិការណ៍នេះឡើង។

សូមចូលរួមឲ្យបានច្រើនកុះករ ក្នុងមហាព្រឹត្ដិការណ៍ នៃការប្រគុំតន្ដ្រីដ៏អស្ចារ្យ ដើម្បីអបអរសាទរ ស្រាបៀរ GANZBEG ឈ្នះមេដាយមាស ស្រាបៀរពិភពលោកឆ្នាំ២០១៧ ពីស្ថាប័នmonde selection ទាំងអស់គ្នា៕