(ភ្នំពេញ)៖ នៅពេលនេះវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការតាមបណ្តាមន្ទីរក្រសួងនានា ចាប់ផ្តើមទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ការទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការណែនាំដល់មន្រ្តីគ្រប់ លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់រួមគ្នារៀបចំពិធី អបអរសាទរ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង រហូតដល់តាមភូមិ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។ នេះយោងតាមសារលិខិត ជូនជនរួមជាតិរបស់ សម្តេចតេជោ ហ៊ុន សែន។
សម្រាប់សាលារាជធានីភ្នំពេញ បានរៀបចំពិធីទូងស្គរ ដើម្បីអបអរសាទរនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
រូបខាងក្រោមនេះ អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្រ្តីរាជការ អបអរសាទរ «ប្រាសាទសំបូរព្រៃគុក»
រូបខាងក្រោមនេះ អភិបាលដង្កោ លោក នុត ពុធដារ៉ា ដឹកនាំមន្រ្តីរាជការ អបអរសាទរ «ប្រាសាទសំបូរព្រៃគុក»
រូបខាងក្រោមនេះ អភិបាលដូនពេញ លោក សុខ ពេញវុធ ដឹកនាំមន្រ្តីរាជការ អបអរសាទរ «ប្រាសាទសំបូរព្រៃគុក»
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកសិកម្ម អបអរសាទរ ប្រាសាទសំបូរព្រៃគុក