(សៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរស្នងការនគរបាលខេត្តសៀមរាប ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការបច្ចុប្បន្ន ត្រូវបានផ្ទេរភារកិច្ចទៅ ជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ហើយលោក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបវិញ ត្រូវតែងតាំងជាស្នងការនគរបាលខេត្តជំនួសវិញ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ត្រូវបានតែងតាំង ជាស្នងការនគរបាលខេត្តសៀមរាប ត្រឹមរយៈជាង២ខែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ ក៏ត្រូវបានថ្នាក់លើធ្វើការ ផ្លាស់ប្តូរតែម្តង ខណៈស្នាដៃក្នុងរយៈពេលកាន់តំណែងនេះ គេសង្កេតឃើញលោកស្នងការបានបញ្ជា និងដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសបា នយ៉ាងច្រើនផងដែរ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន។
យ៉ាងណាក៏ដោយ សម្រាប់លោក ទិត្យ ណារ៉ុង បច្ចុប្បន្នមានអាយុ៥៧ឆ្នាំ ដែលគ្រោងឡើងជាស្នងការនគរបាលខេត្តថ្មីនេះ ត្រូវបានគេដឹងថា បានចូលបម្រើការងារតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ៕