(ភ្នំពេញ)៖ មូលនិធិខ្មែរសម្រាប់ការសិក្សា ជាមូលនិធិ ជួយដល់និស្សិតរៀនពូកែ និងក្រីក្រនៅកម្ពុជា ដែលបានបញ្ចប់ការសិក្សាទុតិយភូមិ នឹងត្រូវបន្ដការសិក្សា នៅមហាវិទ្យាល័យ នៅថ្ងៃទី០៨ ខែកក្កដា បានបន្ដផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតជិត២០០នាក់ បន្ថែមទៀត ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
ការប្រគល់អាហារូបករណ៍សិក្សាដល់សិស្សនិស្សិត មានការអញ្ជើញចូលរួម ពីតំណាងគ្រឹះស្ថានសិក្សា ទទួលអាហារូបករណ៍ពីមូលនិធិ លោក សូយ ទី,លោក ខ្ចៅ វិសាល, លោកហ៊ួត ,លោក សួងណយ ជាអ្នកគាំទ្រមូលនិធិខ្មែរសម្រាប់ការសិក្សា និង លោកតាន់ ជាប តំណាងមូលនិធិខ្មែរសម្រាប់ការសិក្សានៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះ ទាំងតំណាងគ្រឹះស្ថានសិក្សា ទទួលអាហារូបករណ៍ពីមូលនិធិ និងជាអ្នកគាំទ្រមូលនិធិខ្មែរសម្រាប់ការសិក្សា ក៏បានផ្ដល់នូវបទពិសោធន៍នៃការរៀន ការខិតខំប្រឹងប្រឹងតស៊ូ ដើម្បីទទួលបានភាពជោគជ័យមកដល់ថ្ងៃនេះប្រាប់ទៅសិស្សិនិស្សិត ឲ្យអំណត់ព្យាយាម ឲ្យបានខ្ពស់ ទោះក្រីក្រថ្ងៃនេះ តែថ្ងៃអនាគតយើងមើលមិនឃើញទេ មានតែការខិតខំប្រឹងប្រែងក្រេបចំណេះវិជ្ជា មានគុណធម៌ ជ្រើសផ្លូវដើរ ឲ្យត្រូវដែលយើងចង់បាន ហើយបន្ដរិះរកគ្រប់មធ្យោបាយដើម្បីឈានដល់ការសម្រេចគោលដៅនោះ អ្នកនឹងមានការជោគជ័យហើយ។
គួរបញ្ជាក់ផងដែរថា មូលនិធិខ្មែរសម្រាប់ការសិក្សា ដែលជួយជាថវិកា ដើម្បីសិក្សាបន្ដ នៅតាមមហាវិទ្យាល័យនេះ មានការចូលរួមពីសម្បុរសជនជាតិ-អន្ដរជាតិ ដែលជានិច្ចកាល តែងតែកៀរគរថវិកា បងប្អូនខ្មែរនៅក្រៅប្រទេស និងសម្បុរសជននៅកម្ពុជាផ្ទាល់ ក្នុងការផ្ដល់ការផ្គត់ផ្គង់ការសិក្សារបស់ប្អូនសិស្សិនិស្សិតនៅកម្ពុជា ដែលនេះជាលើកទី២០ ក្នុងឆ្នាំទី១០ បើគិតមកឆ្នាំ២០១៧នេះ៕