(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គលើកទី៨ នីតិកាលទី៥ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ជាមួយនឹងរបៀបវារៈសំខាន់ៗចំនួន២ទៀត។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
របៀបវារៈសំខាន់ៗចំនួន២ ផ្សេងទៀតរួមមាន៖
ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូរទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុន ខេមបូឌានអេរនីជីII ឯ.ក។
ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជឲ្យ ក្រុមហ៊ុន អាឡិច ខបភើរេសិន។
ការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំខាងលើនេះ បានធ្វើឡើងបន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។ ប៉ុន្តែទោះជាយ៉ាងណា គណបក្សប្រឆាំង បានប្រកាសថា ខ្លួននឹងមិនចូលរួមអនុម័តនូវសេចក្តីស្នើច្បាប់នេះនោះទេ៕