(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានចុះបង្ក្រាបមុខសញ្ញាឆបោកម៉ូតូ និងចែកចាយគ្រឿងញៀនចំនួន៣នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន៨កញ្ចប់ ព្រមទាំងសម្ភារជក់មួយចំនួនទៀតផងដែរ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ

ស្ថិតនៅចំណុចផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឈិន ណាឡាង ហៅនី អាយុ៣០ឆ្នាំ ទី២-ឈ្មោះ ឡេង ណារិទ្ធ អាយុ៣៦ឆ្នាំ និងទី៣-ឈ្មោះ ខន អឿន អាយុ៣៦ឆ្នាំ។

បច្ចុបន្នជនសង្ស័យទាំង៣នាក់ ជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យចាត់​កាបន្តតាម​នីតិវិធី៕