(ភ្នំពេញ)៖ Kiddo Science ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ចំណេះដឹងទៅលើផ្នែក វិទ្យាសាស្ដ្រ ដែលមានចំនួន១២សាខា មកពីប្រទេសម៉ាឡេស៊ី ដែលមានសកម្មភាពអនុវត្តដោយផ្ទាល់ ទៅលើផ្នែកវិទ្យាសាស្ត្រ ចំនួន១០,០០០ មានវត្តមាននៅកម្ពុជាហើយ ដែលមានដំបូងគេបង្អស់នៅសាលាអន្តរជាតិ តេចសាស។

ឱកាសសិក្សារៀនសូត្រដ៏ល្អឥតខ្ចោះ ដូចនៅបរទេស សម្រាប់បុត្រធីលោកអ្នក បានមកដល់ហើយ មាននៅ សាលាអន្ដរជាតិ តេចសាស តែមួយគត់ ជាមួយនិងកម្មវិធីពិសេស ដែលសាលា បានសហការណ៍ជាមួយមជ្ឈមណ្ឌល Kiddo Science។  

វគ្គសិក្សានៃមជ្ឈមណ្ឌល Kiddo Science ពិតជាមានសារៈសំខាន់បំផុត សម្រាប់បុត្រធីតាលោកអ្នក ដើម្បីបង្ហាញឲ្យឃើញដោយផ្ទាល់នូវទស្សនៈផ្សេងៗគ្នា អំពីវិទ្យាសាស្ដ្រ និងទទួលបានការបំផុស ឬបណ្ដុះបណ្ដាលនូវគំនិតរបស់ក្មេងៗ ឲ្យយល់ដឹងច្បាស់ពីការសិក្សាវិទ្យាសាស្ដ្រមួយនេះ។

ការសិក្សារបស់ក្រុម Kiddo Scienceនេះ មាននៅតែសាលាអន្ដរជាតិតេចសាស តែមួយគត់ ដែលយកស្ដង់ដារ ពីសហរដ្ឋអាមេរិក១០០% មានគុណភាព និងសមត្ថភាពខ្ពស់ ជាថ្នាលបណ្ដុះបណ្ដាល ប្រកបដោយប្រសិទ្ធិភាព ដល់បុត្រធីតាលោកអ្នក។

ឱកាសសិក្សានេះ នឹងផ្ដល់ឲ្យសិក្សានុសិស្សទាំងអស់ អាចចុះឈ្មោះចូលរៀនបាន នូវវគ្គពិសេសនេះ នៅសាលាអន្ដរជាតិ តេចសាស រៀងរាល់ថ្ងៃសៅរ៍ រយ:ពេល១ម៉ោង៖៣០នាទី ។

សូមប្រញាប់រួសរាន់ឡើង ចំនួនមានកំណត់ ត្រឹមតែ៥០នាក់ តែប៉ុណ្ណោះ ចាប់ពីថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានលម្អិត អំពីរបៀបចុះឈ្មោះកូនរបស់អ្នក សម្រាប់ថ្នាក់នេះ សូមទាក់ទងមកទូរស័ព្ទលេខ៖
023 211222, 023 223222 ឬទៅកាន់សាលាអន្ដរជាតិ តេចសាស ដែលស្ថិតនៅផ្លូ​វ៣១០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ៕