(សាធារណរដ្ឋកូរ៉េ)៖ លោក ឡុង ឌីម៉ង់ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានសម្តែងនូវការសប្បាយរីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំង និងមានកិត្តិយស ដែលអង្គការនៅប្រទេសកូរ៉េ បានរៀបចំឲ្យមាននូវផ្ទះស្នាក់នៅបណ្ដោះអាសន្ន សម្រាប់ពលករកម្ពុជាទី៦ នៅតំបន់ក្វាងជូធំ០៦២ ខេត្តចុលឡាណាំដូ។
លោក ឡុង ឌីម៉ង់ បានថ្លែងថា «នៅក្នុងតំបន់ក្វាងជូធំ០៦២ ខេត្តចុលឡាណាំដូ មានបងប្អូនប្រជាពលរដ្ឋ ជាពលករខ្មែររស់នៅច្រើនជាងគេ ហើយមកដល់ពេលនេះ ផ្ទះស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករកម្ពុជា មានចំនួនដល់ទៅប្រាំមួយហើយ និងបន្តដាក់ឲ្យមានជាបន្តបន្ទាប់បន្ទាប់ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកូរ៉េ ដែលមានពលករកម្ពុជារស់នៅ»។
លោកបានបន្តថា សមាគមតេជោ ពលករ កម្មករ នៃទំបន់កប់ស្រូវ ប្រទេសកម្ពុជាបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងការសា្នក់នៅ ព្រមទាំងការលំបាករបស់ពលករកម្ពុជា នៅក្នុងប្រទេសកូរ៉េនេះ ក្រោមការដឹកនាំ និងកិច្ចខំប្រឹងប្រែងរបស់លោក ហ៊ុន ម៉ាណែត ក្រសួងការងារប្រទេសកម្ពុជា និងអង្គការ សមាគម សហគមន៍ខ្មែរនៅក្នុង ប្រទេសកូរ៉េទាំងអស់។
បើតាមឯកអគ្គរាជទូតវ័យក្មេងរូបនេះ វត្តមានរបស់បងប្អូនពលករកម្ពុជានេះ ក៏ព្រោះតែការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានជួបចរចាជាមួយរដ្ឋាភិបាលកូរ៉េ ដើម្បីសុវត្តិភាព និងការរស់នៅរបស់ពលករកម្ពុជានៅកូរ៉េទាំងអស់៕