(ភ្នំពេញ)៖ អង្គការសង្គមស៊ីវិលជាង១៦០ ផ្ញើលិខិតចំហរួមជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយស្នើបង្កើត គណៈកម្មការស៊ើបអង្កេតជុំវិញរឿងក្តីឃាតកម្មលើ លោក កែម ឡី នៅមុនឱកាសនៃខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក។ នៅក្នុងលិខិតចំហរបាន បញ្ជាក់ថា «យើងខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបន្តបើកការ ស៊ើបអង្កេតបន្ថែមទៀត»។
លិខិតចំហរួមរបស់អង្គការសង្គមស៊ីវិល ផ្ញើជូនសម្តេចក្រឡាហោម ស ខេង៖