(ភ្នំពេញ)៖ លោកឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅចំនួន៤វត្ត រួមមាន៖ វត្តជម្ពូវ័ន្ត វត្តស្វាយផ្អែម វត្តជន្លង់ម្លូរ និងវត្តអង្គទ្រកៀត។
ពិតណាស់សាសនាព្រះពុទ្ធ គឺជាសាសនារដ្ឋ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានប្រកាន់ខ្ជាប់ ស្របពេលនៃ ពិធីបុណ្យចូលព្រះវស្សា បានឈានមកដល់ លោកឧត្តមសេនីយឯក ម៉ៅ សុផាន់ រួមទាំងនាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាទ បាននាំយកទៀនវស្សា និងទ័យវត្ថុវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ដោយក្នុងនោះ១វត្តៗទទួលបាន អង្ករ១០០គីឡូ, មី១កេសធំ, ទឹកសុទ្ធ៤កេស, ទឹកក្រូចទឹកផ្លែឈើ៤កេស, ត្រីខរកេសធំ ១កេស និងទឹកដោះគោ១កេស, ស្ករស១០គីឡូ, ទៀនវស្សា១គូ បច្ច័យ១០០ដុល្លារ និង៥០ម៉ឺនរៀល ។
សូមជម្រាបថា ក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា បានចាប់ផ្តើមពីថ្ងៃ១រោជ ខែអាសាធ ដល់ថ្ងៃ១៥កើត ខែអស្សុច មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទ្ទជិតឆ្ងាយបំពេញកិច្ចជួយឧបត្ថម្ភគាំទ្រ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស អាស្រយ័ដោយរដូវនេះជារដូវវស្សា មានផ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យភិក្ខុសង្ឃមានការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ ក៏ដូចជាការរួមចំណែកលើកកម្ពស់វិសយ័ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យថ្កុំថ្កើនរុងរឿងតរៀងទៅ៕