Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

១០ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧

09-07-2017 10:55

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖

១៖ អ្នកនាំពាក្យគ.ជ.ប និងបក្សកាន់អំណាចចោទថា បក្សប្រឆាំងធ្វើខុសលក្ខខណ្ឌដាក់បេក្ខជនឃុំ/សង្កាត់ ហើយជំរុញឱ្យផ្លាស់ប្តូរ មេឃុំដែលមិនចេះអក្សរ (ចុចអាន)

២៖ អភិបាលរាជធានីភ្នំពេញប្រកាសថា បញ្ហាចំបងដែលលោក​ត្រូវតែដោះស្រាយ គឺបញ្ហាសន្ដិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋាន​ (ចុចអាន)

៣៖ សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្លូវការតែងតាំងអធិការក្រុងសៀមរាប ជាស្នងការខេត្ត ខណៈស្នងការបច្ចុប្បន្ន ត្រូវផ្ទេរទៅជាអនុប្រធាននាយកដ្ឋានទេសចរណ៍ (ចុចអាន)

៤៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងនគរបាលតាមចាប់ខ្មាន់កាំភ្លើង បាញ់ជិត១០គ្រាប់ ក្នុងខណ្ឌដូនពេញ យកមកផ្តន្ទាទោសឲ្យខានតែបាន (ចុចអាន)

៥៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អះអាងថា ឈ្មោះក្នុងបណ្ណសំគាល់រថយន្ដបង្កដែលបាញ់ជិត១០គ្រាប់ ជាឈ្មោះក្លែងក្លាយ ដោយសារមិនមានបុគ្គលនេះរស់នៅ ក្នុងមូលដ្ឋាននោះឡើយ (ចុចអាន)

៦៖ មន្ទីរសាធារណការ ខេត្តព្រះសីហនុ បកស្រាយថា ស្លាកលេខរថយន្តបង្ក ដែលបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ ជាផ្លាកលេខពិតប្រាកដ, មន្ទីរធ្វើផ្លាកលេខបាន ដោយសំអាងលើឯកសារគ្រប់គ្រាន់ (អត្តសញ្ញាណប័ណ្ណ និងលិខិតស្នាក់នៅ) (ចុចអាន)

៧៖ បណ្តាមេដឹកនាំធំៗលើពិភពលោក ចូលរួមកិច្ចប្រជុំ G20 ទាំងឈឺក្បាល ដោយសារបាតុកម្មហិង្សាទ្រង់ទ្រាយធំ នៅក្រុង Hamburg, ប្រទេសអាល្លឺម៉ង់ (ចុចអាន)

៨៖ បន្ទាប់ពីជូបមេដឹកនាំម៉ិចស៊ីកូជាលើកដំបូង លោក ត្រាំ នៅតែចង់ឲ្យម៉ិចស៊ីកូ ចេញថ្លៃ​ការ​សាង​សង់​ជញ្ជាំង​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ដដែល (ចុចអាន)

៩៖ ការបង្រ្កាបបាតុកម្មដ៏សាហាវនៅ G20 ! មន្រ្តីសិទ្ធិមនុស្សកម្ពុជានិយាយថា ជាការធ្វើឡើងដើម្បីការពារសន្តិសុខសុវត្ថិភាព ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់គួរជៀសវាងនូវការបង្ក្រាបនេះ (ចុចអាន)

១០៖ ទស្សនារូបភាពបាតុកម្មដ៏ក្តៅគគុកប្រឆាំងកិច្ចប្រជុំកំពូល G20 នៅប្រទេសអាល្លឺម៉ង់ ខណៈការបង្រ្កាបបាតុករបង្ហាញសកម្មភាពដ៏សាហាវ (ចុចអាន)