(ភ្នំពេញ)៖ រាល់ការទិញទឹកផ្លែឈើJoop Combo ដោយផ្គួបជាមួយ Popcorn ឬHotdog នៅរោងភាពយន្ត Major Cineplex អតិថិជនទាំងអស់នឹង ទទួលបានការបញ្ចុះតម្លៃ៥០% សម្រាប់សំបុត្រកុនប្រភេទ 2D និង 3D ចាប់ពីថ្ងៃទី៧ រហូតដល់ចុងខែកក្កដានេះ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដែលផលិតទឹកផ្លែឈើ Joop បានប្រកាសបែបនេះ ក្នុងកម្មវិធីសហការណ៍ជាផ្លូវការជាមួយរោងភាពយន្ត Major Cineplex និងកន្លែងលេងបូលីង Blue-O នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៧ម្សិលមិញ។
ក្រៅពីសហការជាមួយ Major Cineplex ដែលមានទីតាំងនៅ ផ្សារអ៊ីអនម៉លទី១ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏នឹងសហការជាមួយ រោងភាពយន្តពីរផ្សេងទៀតរបស់ Major Cineplex ដែលស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លទី២ និងផ្សារទំនើបសូរិយ៉ា ដែលគ្រោងនឹងសម្ពោធ ក្នុងពេលឆាប់ៗនេះផងដែរ។
លោកលាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ការចាប់ដៃគូរជាផ្លូវការជាមួយរោងភាពយន្តដ៏ធំជាងគេ និងទំនើបជាងគេនៅកម្ពុជាក្នុងថ្ងៃនេះ បង្ហាញថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរំកិលខ្លូនមួយកម្រិតទៀត ទៅកាន់ភាពទាន់សម័យ និងភាពពេញនិយមរបស់យុវវ័យកម្ពុជាក្នុងពេលបច្ចុប្បន្ន»។
លោកអគ្គនាយកបានបន្តទៀតថា «ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់នឹងគាំទ្រ ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ខណៈរីករាយជាមួយខ្សែ ភាពយន្តថ្មីៗរបស់រោងភាពយន្ត Major Cineplex ឬខណៈពេលកំពុងលេងបូលីងនៅBlue-O»។
គួរបញ្ជាក់ផងដែរថា ចាប់ពីដើមខែកក្កដា ឆ្នាំ២០១៧នេះតទៅ រោងភាពយន្តMajor Cineplex និងកន្លែងលេងបូលីងBlue-O នឹងចាប់ដាក់លក់ផលិតផល ចំនួនបួនប្រភេទរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដែលរួមមាន ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកផ្លែឈើJoop និងទឹកសុទ្ធកម្ពុជា៕