(ភ្នំពេញ)៖ ស្រាវឆ្អឹងខ្នងមែន ដោយសាររថយន្ដកុងតឺន័រ កិនម៉ូតូ២គ្រឿង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសទេ គ្រាន់តែខូចខាតម៉ូតូ ដែលហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដកុងតឺន័រមួយគ្រឿង សន្ដោងកន្ទុយ បានបើកបត់ចូលផែ តែពេលនោះម៉ូតូ២គ្រឿងបានមកពីក្រោយ ឈប់រង់ចាំឲ្យរថយន្ដបត់រួចទើបគាត់ ធ្វើដំណើរទៅទៀត ស្រាប់តែពេលនោះ រថយន្ដបានបត់តែកង់ក្រោយបត់មិនផុត បានកិនម៉ូតូ២គ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ប៉ុន្ដែមិនមានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ដោយសារពួកគាត់បានលោតចុះទាន់។
ក្រោយពេលកើតហេតុ តំណាងរថយន្ដបានចុះមកសម្របសម្រួលនៅនិងកន្លែង ដោយសារប្រញាប់ឥវ៉ាន់ចូលទៅក្នុងផែ ទើបព្រមសងថ្លៃខូចខាតទៅភាគីខាងម៉ូតទាំ២ដើម្បីបញ្ចប់រឿង៕