Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា ចាន់តូ នាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេន ដល់ព្រះសង្ឃចំនួន១២វត្ត នៅស្រុកស្ទោង ខេត្តកំពង់ធំ

08-07-2017 14:59

(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នេះនាំយកទៀនព្រះវស្សាប្រគេន ដល់ព្រះសង្ឃចំនួន១២វត្ត ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីចូលព្រះវស្សានេះ តាមទំនៀមទំលាប់គឺមានរយៈពេល ៣ខែក្នុងមួយឆ្នាំ គឺប្រារព្ធធ្វើចាប់ពីថ្ងៃ៩កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃ១៥កើតពេញបរមីខែ អស្សុជ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។

ក្នុងនាមជាប្រជាពុទ្ធបរិស័ទខ្មែរ ដែលប្រកាន់ខ្ជាប់ចំពោះព្រះពុទ្ធសាសនានោះ លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ព្រមទាំសហការី តែងចូលរួមរៀងរាល់ឆ្នាំ ចំពិធីបុណ្យដ៏ធំមួយនេះ ហើយសម្រាប់ឆ្នាំនេះក៏មិនខុសឆ្នាំមុនៗដែរ លោកទេសាភិបាល និងលោកស្រី បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាដល់ទៅ១២វត្ត តាម​ទំនៀមទំលាប់ខ្មែរ។

សូមបញ្ជាក់ផងដែរថា គ្រឿងឧបភោគ បរិភោគដែលត្រូវប្រគេននោះរួមមាន ក្នុង១វត្តទទួលបាន ទៀនព្រះវស្សា១គូ អង្ករ ទឹកសុទ្ធ ទឹកក្រូច ,មី,ស្កសរ,ទឹកដោះគោ, កាហ្វេ,ត្រីខ,តែ,ទឹកស៊ីអ៊ីវ ទឹកត្រី, ប៊ីចេង,អំបិល និង បច្ច័យ ២៥ម៉ឺនរៀល តាអាចារ្យ ១នាក់ ក្រណាត់ស១ដុំ ថវិកាចំនួន៣ម៉ឺនរៀល និងយាយជី តាជី ដែលបានចូលរួមប្រមាណ ២៨០នាក់ ក្នុង១នាក់ទទួលបាន១ដុំ (ក្រណាត់ស សារ៉ុង ឬក្រម៉ា)៕