(ភ្នំពេញ)៖ អ្នកជំនួញកម្ពុជាវ័យក្មេង លោក ដេននី សូរ ប្រធានក្រុមហ៊ុន Car Lover បានបោះទុនទឹកប្រាក់១៥ម៉ឺនដុល្លារ បើកអាជីវកម្មខ្នាតធំលក់គ្រឿងលំអររថយន្ដនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនលក់គ្រឿងលំអរដំបូងបំផុតដែលបានលក់ឈ្មោះអាជីវកម្មទៅដល់ប្រទេសវៀតណាម។
លោក ដេននី សូរ បានថ្លែងថា អាជីវកម្មខ្នាតធំនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ដោយក្រុមហ៊ុន
នេះបានផ្ដល់សេវាកម្ម ជាច្រើនផ្នែកក្នុងការតុបតែងរថយន្ដ ដូចជាការឡើងសេរីរថយន្ដ ដោយអាចឡើងសេរីរថយន្ដបានច្រើនប្រភេទ
តម្លើងគុជក្នុងចង្គៀងរថយន្ដ ព្រោះនៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់រថយន្ដមួយទឹកពីប្រទេសជិតខាងប្រមាណជា៩៣ភាគរយ ហើយ ដូច្នេះឡានដែលបើកភាគច្រើនចាស់ពិបាកមើលផ្លូវ ជាពិសេសគឺទៅតាមបណ្ដាលខេត្ត ក្រៅពីការផ្ដល់គុជដល់ស្រស់ស្អាត និងគិតពីសុវត្ថិភាព។
ការចាប់ផ្ដើមបើកមុខជំនួញ គឺពួកយើងសម្លឹកមើលទៅលើសក្ដានុពលរបស់ទីផ្សារ និងភាពខ្លាំងរបស់យើង និងបានចំណាយទុន
ដំបូងប្រមាណជា៨ម៉ឺនដុល្លារ បន្ទាប់មកយើងបានចាប់ផ្ដើមពង្រីកអាជីវកម្មដោយចំណាយទឹកប្រាក់អស់៧ម៉ឺនដុល្លាបន្ថែមទៀតដោយសរុបទាំងអស់អស់ចំនួន១៥ម៉ឺនដុល្លារ។
លោកថា «ដោយសារតែខ្ញុំបានសិក្សាទីផ្សារវៀតណាមប្រហែលជា១ឆ្នាំតាមរយៈការចូលរួមតាំងពិព័រណ៍ មើលលើផលិតផលណាដែលណាដែលសាកសមនិងទីផ្សារ មួយវិញទៀតគឺយើងបានមើលឃើញពីភាពខ្លាំងរបស់យើងផ្ទាល់ វៀតណាមមានបច្ចេកទេសដែលដើរលឿនជាងយើង ទីផ្សាររបស់គេធំ និងមានការប្រកួតប្រជែងច្រើន យើងមើលតែភាពខ្លាំងរបស់យើង១និង២ចំណុចប៉ុណ្ណោះ ដែលខ្ញុំគិតថាទីផ្សារវៀតណាមមិនទាន់មានយើងនាំចូលទៅក្នុងទីផ្សារវៀតណាម»។
ពួកយើងបានពិភាក្សារគ្នាអស់រយៈពេល៣ខែបានសម្រេចចិត្តលក់សិទ្ធអាជីវកម្មនេះទៅប្រទេសវៀតណាម នេះជាប្រភេទអាជីវកម្មដំបូងគេដែលបានលក់ទៅប្រទេសវៀតណាម។ ចំពោះការលក់សិទ្ធទៅឲ្យខាងវៀតណាម គឺមានលក្ខណផ្សេងខុសពីស្រុកខ្មែរ នៅវៀតណាមគឺយើងបានដាក់ទុនជាមួយគាត់ចំនួន៤០% វៀតណាម៦០% ដោយបានដាក់ទុនជាមួយគ្នាអស់១០ម៉ឺនដុល្លារ ព្រោះនេះជាម៉ាសញ្ញាថ្មីដូច្នេះយើងត្រូវអមជាមួយគាត់សិន ហើយយើងគ្រោងនឹងពង្រីកទៅលើទីក្រុងហាណយ និងទីក្រុងផ្សេងទៀត។នេះបើតាមលោកប្រធានក្រុមហ៊ុនបានបញ្ជាក់បន្ថែម។
សម្រាប់តម្លៃនៃការលក់អាជីវកម្មទៅវៀតណាមនេះគឺលក់ក្នុងតម្លៃ២ម៉ឺនដុល្លារ ហើយសម្រាប់ប្រទេសកម្ពុជាវិញគឺលក់ក្នុងតម្លៃ១ម៉ឺនដុល្លារ ហើយវៀតណាមក៏អាចលក់ឈ្មោះអាជីវកម្មនេះទៅបណ្ដាលប្រទេសផ្សេងទៀតផងដែរ ដោយមុននឹងលក់ពួកគេនឹងមក
ពិភាក្សាជាមួយយើងជាមុនសិន។
លោកបានបញ្ជាក់ទៀតថាកត្តាដែលធ្វើឲ្យយើងជោគជ័យទី១, គឺតម្លៃ ព្រោះយើងយកផ្ទាល់ពីប្រទេសនានាដូច្នេះតម្លៃសមរម្យទៅ
តាមនេះដែរ។ ទី២, ធនធានមនុស្ស និងបច្ចេកទេស សម្រាប់បុគ្គលិកខាង Car Lover គឺត្រូវបានបណ្ដុះបណ្ដាលពីបណ្ដាប្រទេសចិន និងថៃ ទី៣,គឺផ្ដោតទៅលើសេវាកម្ម មានស្ដងដារខ្ពស់ ដែលជាស្ដង់ដារមួយដែលអាចឲ្យភ្ញៀវទំនាក់ទំនងផ្ទាល់ទៅភ្ញៀវ៕