(ភ្នំពេញ)៖ ភោជនីយដ្ឋាន SevenSea (សេវិន ស៊ី) ដែលស្ថិតនៅកាច់ជ្រុង គល់ស្ពានឥន្ធនូរ កោះពេជ្រ បានប្រារព្ធកម្មវិធី Seafood and Wine Night ដែលបានបង្ហាញពីមុខម្ហូបថ្មី ជាមួយនិងស្រាទំពាំងបាយជូរស ដែលមានឈ្មោះ Marques de Casa Concha Chardonnay (white wine) ពិសេសជួយជាមួយការបង្ហាញវត្ដមានរបស់អ្នកជំនាញប្រចាំម៉ាកស្រា Marques de Casa Concha Chardonnay ផងដែរ គឺលោក Pablo Pressac។
ក្នុងកម្មវិធី Seafood and Wine Night កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ភោជនីយដ្ឋាន សេវិន ស៊ី ក៏បានបង្ហាញនូវ នូវមុខម្ហូប ជាច្រើនមុខ ម្ហូបចិន ខ្មែរ អឺរ៉ុប និងម្ហូបជប៉ុន ពិសេស មានគ្រឿងសមុទ្រស្រស់ៗ រសជាតិឈ្ងុយឆ្ងាញ់ អនាម័យល្អ និងផាកសុខភាពទៀតផង ។
ភោជនីយដ្ឋាន ដ៏ប្រណិតមួយនេះ មានវត្ដមានទើបតែជាង១ឆ្នាំសោះ តែទទួលបានការគាំទ្រខ្ពស់ពីសំណាក់អតិថិជនសុទ្ធតែលំដាប់ៗ ទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដោយល្បីថា ជាភោជនីយដ្ឋាន គ្រឿងសមុទ្រ ឆ្ងាញ់ដាច់គេនៅ រាជធានីភ្នំពេញ។
ទន្ទឹមនឹងនោះ ភោជនីយដ្ឋាននេះ ក៏មានលក់ អាហារពេលព្រឹក ថ្ងៃត្រង់ អាហារពេលល្ងាច ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់ ។សម្រាប់អាហារពេលព្រឹកមាន បាយ គុយទាវ បបរ ឌីមសាំ និងមុខម្ហូបសម្រាប់អាហារថ្ងៃត្រង់ នឹងពេលល្ងាចជាច្រើនមុខទៀតតាមតំរូវការអតិថិជន រួមមានទាំងមុខម្ហូប ពិសេស ធានាលោកអ្នកចូលចិត្ដ គឺមាន បង្កងនាគ ក្ដាមអាឡាស្កា ប៉ៅហ៊ឺ និងគ្រឿងសមុទ្រគ្រប់ប្រភេទ។
កាន់តែពិសេសនោះ ភោជនីយដ្ឋាន សេវិន ស៊ី មានបន្ទប់ VIP ចំនួន៧ ដែលអាចទទួលភ្ញៀវ ពី១០ទៅដល់៣៥នាក់ ជាកន្លែងដែលងាយស្រួល ក្នុងការទទួលទានអាហារជួបជុំ ជាលក្ខណៈគ្រួសារ ពិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ ជួបជុំមិត្ដភ័ក្ដិ ពិគ្រោះជំនួញ និងពិធីផ្សេងៗទៀត។ ដោយឈរលើគោលការណ៍ ច្បាស់លាស់របស់អ្នកគ្រប់គ្រង ភោជនីយដ្ឋាន សេវិន ស៊ី
រក្សាបានខ្ជាប់ខ្ជួន នូវរសជាតិ អនាម័យ និងតម្លៃ ដែលជាការឆ្លើយតប ទៅនឹងតម្រូវការរបស់អតិថិជនយ៉ាងជោគជ័យ៕