(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ០ទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំសហការី នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ យកទៅប្រគេនព្រះសង្ឃកំពុងគង្គចាំព្រះវស្សាចំនួន២វត្ត ក្នុងស្រុកព្រៃនប់ មានវត្តគីរីបឹងជុំ ហៅវត្តភ្នំតូច ឃុំបឹងតាព្រហ្ម និងវត្តសាគរ អូរជ្រៅ ឃុំអូរជ្រៅ។
ក្នុងឱកាសនោះ បច្ច័យប្រគេនព្រះសង្ឃ វត្តគីរីបឹងជុំ ហៅវត្តភ្នំតូច និងវត្តសាគរអូរជ្រៅ ក្នុងមួយវត្តមានចំនួន២,៧០៥,០០០រៀល និង៣៣៥ដុល្លារ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានយល់ព្រមតាមសំណើរបស់គណៈកម្មការវត្ត ជួយបច្ច័យសម្រាប់សាងសង់ដំបូលសាលាបាលីទំហំ២០០ម៉ែត្រការ៉េ ក្នុង១ម៉ែត្រតម្លៃ១៦ដុល្លារ អស់ទឹកប្រាក់ចំនួន៣,២០០ដុល្លារ បន្ថែមទៀតផងដែរ ដែលសរុបថវិកាទាំងជាង៥,០០០ដុល្លារ៕