(ភ្នំពេញ)៖ តាមរយៈបណ្តាញសង្គម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញឲ្យដឹងថា ក្រៅពីការដើរលេងកំសាន្តតាមរមណីយដ្ឋាននានាធ្វើឲ្យសប្បាយរីករាយ ប៉ុន្តែការជួបជុំមិត្តភ័ក្តិ ការជួបជុំក្រុមគ្រួសារ និងការហាត់កីឡាដើម្បីសុខភាពក៏អាចធ្វើឲ្យសប្បាយរីករាយផងដែរ។
Facebook របស់សម្តេចតេជោ ហ៊ុន សែន «សូមបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយនៅ ថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា! ការសប្បាយរីករាយមិនចំពោះតែ ការដើរកំសាន្ត នៅតាមតំបន់រមណីយដ្ឋានទេ ប៉ុន្តែការជួបជុំមិត្តភ័ក្តិ ការជួបជុំក្រុមគ្រួសារ និងការហាត់កីឡាដើម្បីសុខភាពក៏អាចធ្វើឲ្យយើង បានសប្បាយរីករាយផងដែរ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ នឹងមានសុខសុវត្ថិភាពទោះបីធ្វើដំណើរជិតឆ្ងាយក្តី»៕