Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តក្រុងក្រុមហ៊ុន «ប៊ុត​​ សុភាព» បុករថយន្តមន្រ្តីសាលាស្រុកសង្កែ បណ្តាលឲ្យបាក់ជើង, អ្នកបើករថយន្តក្រុងរត់គេចខ្លួនបាត់

07-07-2017 20:01

(បាត់ដំបង)៖ រថយន្តក្រុងរបស់ក្រុមហ៊ុន​ ប៊ុត​ សុភាព បានបុកជាមួយរថយន្តមួយគ្រឿងទៀត របស់មន្រ្តីសាលាស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យជនរងគ្រោះ បាក់ជើងម្ខាង នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ។ បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តក្រុង បានរត់គេចខ្លួនបាត់ ខណៈរថយន្តទាំង២គ្រឿង ត្រូវបាននគរបាលចរាចរ អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ រង់ចាំធ្វើការដោះស្រាយតាមច្បាប់។

ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបងបានរាយការណ៍ថា រថយន្តក្រុងរបស់ក្រុមហ៊ុន ប៊ុត សុភាព ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6730 បានធ្វើដំណើរពីលិច ទៅកើត ស្រាប់តែទៅបុករថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-2455 បើកដោយលោក សោភ័ណ្ឌ រស្មីរតនា អាយុ២៧ឆ្នាំ ជាមន្រ្តីនៅសាលាស្រុកសង្កែ រស់នៅភូមិអូរខ្ជាយ សង្កាត់បែកចានថ្មី ក្រុងខេត្តបាត់ដំបង បណ្តាលឲ្យបាក់ជើងខាងស្តាំ និងខូចខាតរថយន្តផ្នែកខាងមុខទាំងស្រុង។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តតូច ត្រូវបានសមត្ថកិច្ចជួយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យអ៊ឹមើជិស៊ីខេត្ត ឯអ្នកបើកបររថយន្កក្រុងបានរត់គេចខ្លួនបាត់៕