(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ ដើម្បីបញ្ជាក់ និងបដិសេធ ក្រោយពីមានជនខិលខូចបានយកឈ្មោះអង្គភាព Fresh News និងថ្នាក់ដឹកនាំរបស់អង្គភាព ទៅបោកប្រាស់ក្នុងរូបភាពស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយគ្នានេះអង្គភាពព័ត៌មាន Fresh News ក៏សូមអំពាវនាវដល់មជ្ឈដ្ឋាននានា បើសិនមានបុគ្គលណាទូរស័ព្ទទៅសុំលុយ និងសុំការឧបត្ថម្ភផ្សេងៗ សូមទាក់ទង់មកកាន់លេខ ទូរស័ព្ទទាំង៣ខ្សែ ដែលដាក់បង្ហាញនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ។

សូមអានសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖