(ភ្នំពេញ)៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលឈានមុខគេក្នុងនាមជាអ្នកផ្តល់សេវា ហិរញ្ញវត្ថុតាមទូរស័ព្ទដៃ បានសម្ភោធកម្មវិធីបញ្ចុះតម្លៃចាប់ពីថ្ងៃនេះ ពីតម្លៃ ៦,០០០ រៀលចុះមកនៅត្រឹមតែ ២,០០០រៀលប៉ុណ្ណោះ សម្រាប់ទឹកប្រាក់ ១០០,០០០រៀលចុះក្រោម។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា « វីង នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូនពួកគាត់នូវសេវាកម្មច្នៃប្រឌិត ប្រកបដោយសុវត្ថិភាព ក្នុងតម្លៃមួយដែលសមរម្យ ហើយកម្មវិធីបញ្ចុះតម្លៃថ្មីនេះ នឹងជួយសម្រូលដល់ភ្នាក់ងារវីង និងអតិថិជនរបស់យើងបានច្រើន»។
លោកបន្ដថា «យើងបានស្តាប់ពីភ្នាក់ងារវីង ដែលពួកគាត់យកចិត្តទុកដាក់ និងផ្តល់ជូនអតិថិជនជាមួយនឹងគុណតម្លៃដ៏ល្អរបស់វីង ក្នុងខណៈដែលអតិថិជន មិនមានការអាក់អន់ចិត្តជាមួយភ្នាក់ងារវីង ដោយសារតែពួកគេផ្ញើឬដកប្រាក់ ដោយសុវត្ថិភាព ទាន់ពេលវេលា និងមិនប្រឈមនឹងការប្រថុយប្រថាន ជាមួយការបាត់បង់ទឹកប្រាក់ ដោយប្រការណាមួយឡើយ។ លើសពីនេះទៅទៀត អតិថិជន អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗជាច្រើនជាមួយវីង»។
វីង ក៏មានមោទនភាពយ៉ាងខ្លាំងចំពោះកម្រិតស្ដង់ដារខ្ពស់ សម្រាប់ភ្នាក់ងារវីង ដោយហ្វឹកហាត់ជាប្រចាំ លើសេវាទំនាក់ទំនងអតិថិជន ដែលនេះជាលទ្ធផលនៃ សេវាកម្មប្រកបដោយភាពងាយស្រួល ច្នៃប្រឌិត និងបត់បែនទៅនឹងតម្រូវការ របស់អតិថិជន បានធ្វើឲ្យវីង កើនចំនួនអតិថិជន និងប្រតិបត្តិការរាប់លាន តំាងពីចាប់ផ្តើមសេវាកម្មរបស់ខ្លួន។ កត្តានេះបញ្ជាក់ថា វីង ជាជម្រើសដ៏ល្អ លើសេវាកម្មទូទាត់សាច់ប្រាក់ សម្រាប់ប្រជាជនកម្ពុជា ទាំងនៅទីក្រុង និងជនបទ។
លោកម៉ាឡូឡូស បានបន្តទៀតថា «តាមរយៈការផ្តល់ជូននូវសេវាកម្មថ្មីៗជាបន្តបន្ទាប់ បានជួយកាត់បន្ថយការចំណាយកាន់តែតិច និងជួយឲ្យជីវភាពប្រជាជនខ្មែរ ទូទាំងប្រទេសកម្ពុជា មានភាពប្រសើរឡើង មិនថាពួកគាត់ត្រូវការលុយប្រញាប់ ត្រូវការសម្រាប់ការទូទាត់ប្រចាំថ្ងៃ ត្រូវការសម្រាប់បង់ប្រាក់កម្ចី ឬត្រូវការសម្រាប់ទូទាត់អាជីវកម្មនោះឡើយ។ កម្មវិធីបញ្ចុះតម្លៃនេះ ជាគុណតម្លៃ ដ៏ល្អសម្រាប់អតិថិជន ក្នុងការវេរប្រាក់តាមវីងដោយសុវត្ថិភាពនិងមានទំនុកចិត្ត»។
វីង គឺជាសេវាកម្មទូទាត់សាច់ប្រាក់ តាមទូរស័ព្ទដៃ ដែលមានភាពច្នៃប្រឌិត និងសម្បូរបែប ដូចជា សេវាផ្ទេរប្រាក់ ដកប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាបើកប្រាក់បៀវត្សរ៍ ការទូទាត់តាមអ៊ីនធឺណិត វីងគិតលុយ វីងសម្រាប់អាជីវកម្មខ្នាតតូចនឹងមធ្យម និងសេវាផ្សេងៗជាច្រើនទៀត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ៖ 012 999 489/023 999 989 ៕