(ភ្នំពេញ)៖ លោក វ៉ាន សុធារី តំណាងឲ្យក្រុមហ៊នវីង បានថ្លែងថា រាល់អតិថិជន ដែលប្រើគណនី Wing (វីង) បានមកដល់តទៀតហើយ គឺចាប់ពីពេលនេះតទៅ លោកអ្នកអាចកក់ និងទិញសំបុត្ររថយន្ដក្រុងធ្វើដំណើរ របស់ភ្នំពេញសូរិយា បានយ៉ាងងាយស្រួល តាមរយៈអនឡាញ ឬ QR កូដ ដោយរហ័សទាន់ចិត្ដ មិនចាំបាច់មកទិញសំបុត្រ ដោយផ្ទាល់ខាតពេលវេលានោះទេ ។
លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឲ្យដំណើការជាផ្លូវការ ស្ដីពី «សេវាទិញសំបុត្រឡានក្រុង សូរិយា តាមរយៈវីង» នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅបេនឡានសូរិយា រាជធានីភ្នំពេញ។
លោកបានថ្លែងបន្ដថា «រាល់អតិថិន ប្រើប្រាស់គណនីវីង នឹងអាចធ្វើការទូទាត់សាច់ប្រាក់ តាមរយៈQRកូដ និងអនឡាញបាន ពិសេសអាចទិញសំបុត្រឡានក្រុងសូរិយា តាមរយៈ អនឡាញ បានយ៉ាងងាយស្រួល លឿន មិនចំណាយពេលយូរ អាចធ្វើការប្រតិបត្ដិការ ពេលណាក៏បាន កន្លែងណាក៏បាន សូម្បីតែនៅផ្ទះ ហើយទទួលបានបញ្ចុះតម្លៃ១០%ថែមទៀត ទាំងក្នុងឱកាសបុណ្យទានផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ, ចូលឆ្នំាប្រពៃណីជាតិ, បុណ្យអ៊ុទូក និងកម្មវិធីផ្សេងៗទៀត ពិសេស គ្មានអ្វីព្រួយបារម្មណ៍ និងភ័យខ្លាចទិញសំបុត្រ មិនទាន់គេ និងអស់សំបុត្រនោះទេ គឺអាចធ្វើការកក់មុនបានភ្លាមៗ។ ចំពោះអតិថិជនដែលគ្មាន Smart phone ប្រើទូរស័ព្ទធម្មតា ក៏អាចទិញសំបុត្រឡានបាន ដោយវាយលេខកូដ ០៦០០០ ជាការស្រេច»។
លោកបន្ដថា «លើសពីនោះ សូមអតិថិជនកុំភ័យខ្លាចថា ទិញសំបុត្រឡានតាមអនឡាញហើយ គ្មានកន្លែងអង្គុយឲ្យសោះ គឺយើងបានរៀបចំយ៉ាងរលូន ហើយអតិថិជន ដែលចង់មកទិញសំបុត្រឡានក្រុង ឬទិញសេវាកម្មប្រើប្រាស់ផ្សេងៗដោយផ្ទាល់ក៏បាន តាមរយៈQRកូដ ។ សម្រាប់អតិថិជន ដែលចង់ប្រើគណនីវីង ដែលនោះ ដោយគ្រាន់តែលោកអ្នកទាញកម្មវិធីវីង APP ពីapp store សម្រាប់ប្រភេទទូរស័ព្ទដៃ ដែលយើងមានស្រាប់ ហើយអតិថិជនអាចបើគណនីវីង នៅគ្រប់កន្លែង ដែលមានភ្នាក់ងារវីង ឬក៏អាចមកទីស្នាក់ការកណ្ដាលរបស់វីង ដើម្បីធ្វើការបើកគណនី»។
ក្នុងឱកាស អគ្គនាយរងក្រុមហ៊ុនភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរ លោកស្រី កាំង ប៉យូ បានថ្លែងផងដែរថា «ក្រុមហ៊ុនទាំងពីរ ជឿជាក់ខ្ពស់ថា អតិថិជនទូទាំងខេត្ដក្រុង នឹងទទួលបានភាពងាយស្រួល ដែលក្រុមហ៊ុនយើងទាំងពីរបានរៀបចំជូននេះ ចឹងអតិថិជនទាំងអស់ អាចអញ្ជើញមកកក់សំបុត្រ ឬទិញសំបុត្រតាមរយៈអនឡាញ និងអាចទូទាត់សាច់ប្រាក់តាមគណនីវីងបានចាប់ពីថ្ងៃនេះតទៅ»។
ពិសេសអតិថិជន នឹងទទួលបានអត្ថប្រយោជន៍ផ្ដល់នូវពិសេសផងដែរពីក្រុមហ៊ុនរថយន្ដក្រុងសូរិយា ដោយទិញ១០សំបុត្រ ថែមជូន១សំបុត្រ ដោយឥតគិតថ្លៃ ហើយទិញ១សំបុត្រ ថែមកន្សែងត្រជាក់ និងទឹកសុទ្ធ១ដបផងដែរ ក្នុងរយៈ៣ខែ ចាប់ពីពេលនេះតទៅ។ គួររម្លឹកថា អតិថិជន អាចធ្វើការប្រើប្រាស់ ជាមួយសេវាកម្មជាច្រើន ដូចជា ការបញ្ជូលលុយទូរស័ព្ទ ការបង់វិក័យបត្រ ជាមួយជាង ២០០ក្រុមហ៊ុន ផ្សេងៗគ្នា ការទូទាត់ប្រាក់តាមរៈឆូតកាតវីង និងជាពិសេស ទិញទំនិញតាមអនឡាញ ជាមួយក្រុមហ៊ុន ដៃគូជាច្រើន ពិសេស វីងមានផ្ដល់ជូនកម្មវិធី ហៅថាវីង គិតលុយ ដែលអតិថិជន អាចធ្វើការទិញទំនិញ តាមរយៈQRកូដបាន៕