(ភ្នំពេញ)៖ ក្រុមហ៊ុនLION CORPORATION (THAILAND) LTD បានបន្តយុទ្ធនាការសប្បុរសធម៌ «3L សម្រាប់កុមារកម្ពុជា» ជាថ្មីម្តងទៀតរបស់ខ្លួន ដែលយុទ្ធនាការនេះ បានធ្វើឲ្យមានការផ្លាស់ប្តូរ ដ៏គួរឲ្យភ្ញាក់ផ្អើលបើធៀបទៅនឹងឆ្នាំមុន។
នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧ នេះក្រុមហ៊ុនបានធ្វើការបរិច្ចាគថវិការពីយុទ្ធនាការសប្បុរសធម៌ «3L សម្រាប់កុមារកម្ពុជា» រដូវកាលទី២ ទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផា ចំនួន ៤០លានរៀល ដើម្បីរួមចំណែកសម្រាប់សេវាកម្ម ថែរក្សាសុខភាព និងព្យាបាលជំងឺ ដល់កុមារកម្ពុជាទាំងអស់ ដោយឥតគិតថ្លៃ ហើយក្នុងឆ្នាំនេះការបរិច្ចាគថវិកាទាំងអស់ត្រូវបានធ្វើឡើងដោយមានការចូលរួមសហការគ្នារវាងទំព័រហ្វេសប៊ុករបស់ «ស៊ូគូប៊ូស៊ុ» និង «Hi-Herb»។
គំនិតផ្តួចផ្តើម និងចក្ខុវិស័យនៃយុទ្ធនាការសប្បុរសធម៌៣ (Life.Love.Laugh) សម្រាប់កុមារកម្ពុជា គឺក្នុងគោលបំណងធ្វើឲ្យគុណភាពនៃជីវិតមានលក្ខណៈកាន់តែប្រសើរឡើង ក្នុងសង្គមកម្ពុជាដោយផ្តល់នូវសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក ពីព្រោះសេចក្តីស្រឡាញ់ មានអត្ថន័យធំធេង និងមិនអាចកាត់ថ្លៃបាន ដែលជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងការផ្តល់ជូននូវស្នាមញញឹម ចំពោះយើង ទាំងអស់គ្នា។
គួររំឭកផងដែរថា ក្រុមហ៊ុន LION CORPORATION (THAILAND) LTD គឺជាក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញ ក្នុងការផលិតនូវផលិតផលប្រើប្រាស់ ក្នុងគេហដ្ឋានជាច្រើនប្រភេទ មានដូចជាផលិតផលថែរក្សាមាត់ធ្មេញ ដូចជាថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញម៉ាក Hi-Herbនិងហ្វូមដុសខ្លួន ស៊ូគូប៊ូស៊ុ ហ្វូមលាងមុខ ស៊ូគូប៊ូស៊ុ និងឡេលាបខ្លួន ស៊ូគូប៊ូស៊ុ៕