(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលបានជូនពរ និងអបអរសាទរលោករដ្ឋមន្ត្រី ក្នុងឱកាសដែលលោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុចា មានគោរមងារជា បណ្ឌិតសភាចារ្យ ។
ក្នុងលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន បានសរសេរថា «ស្ថិតក្នុងមនោសញ្ចេតនានៃកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅនេះ ខ្ញុំសូមគោរពជូនពរសព្ទសាធុការ ចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ និងលោកជំទាវ ឡាយ នារី ព្រមទាំងបុត្រធីតា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងឡាយបួយប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕