(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសមួយ ដោយជំរុញឱ្យកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មី សម្រាប់ពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មី ដោយចំណាយថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់អស់សុពលភាព ហើយមិនអាចពន្យាតទៅទៀតបាន។
តាមសេចក្តីប្រកាសខាងលើនេះ ក្រសួងការបរទេស ក៏បានណែនាំឱ្យស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ធ្វើការពិនិត្យអមពីករណីនេះ។ តាមរបាយការណ៍របស់ស្ថានទូត គឺពលករបានទាក់ទងផ្ទាល់ក្នុងការធ្វើលិខិតឆ្លងដែនថ្មី ជាមួយក្រុមហ៊ុនឯកជនឈ្មោះ Mashita Jaya នៅប្រទេសម៉ាឡេស៊ី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអះអាងទៀតថា បច្ចុប្បន្នខ្លួនកំពុងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ សម្តៅស្វែងរក វិធីសមស្របជួយកាត់បន្ថយការចំណាយរបស់ពលករសម្រាប់ការធ្វើលិខិតឆ្លងដែនថ្មី ពិសេសគឺការចំណាយទៅលើ អ្នករត់ការកណ្តាល៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖