(សៀមរាប)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ បានបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀន បានជាងកន្លះគីឡូក្រាម នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានឃាតខ្លួនជនសង្ស័យពាក់ព័ន្ធបាន៦នាក់ (ស្រ្តី២នាក់)។
កម្លាំងអាវុធហត្ថបានដកហូតបានវត្ថុតាង មានដូចជា៖ សារធាតុញៀនប្រភេទគ្រាប់និងម្សៅ គឺទីប្រភេទគ្រាប់និងម្សៅពណ៌ក្រហម មានទម្ងន់ ២២.១ក្រាម ស្មើនឹង៤កញ្ចប់, ទី២ ប្រភេទពណ៌ស មានទម្ងន់ ២០.៤ក្រាម ស្មើនឹង៥កញ្ចប់, ទី៣ ប្រភេទពណ៌ខៀវ មានទម្ងន់៤៩.៣ក្រាម ស្មើនឹង១៤០គ្រាប់ មាន៨កញ្ចប់, និងទី៤ ប្រភេទម៉ាទឹកកក៤៧៣.២ក្រាម ស្មើនឹង៤៧កញ្ចប់ ។ សរុប គឺមានប្រភេទ អ៊ិចស្កាស៊ី៩កញ្ចប់ និង១៤០គ្រាប់ ស្មើនឹង៩១.៨ក្រាម, ម៉ាទឹកកក៤៧កញ្ចប់ ស្មើនឹង៤៧៣.២ក្រាម ។ សរុបទាំងពីរប្រភេទ គឺមាន៥៦៥ក្រាម ។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ប្រាប់អង្គភាព Fresh News នារសៀលនេះថា ជនសង្ស័យទាំង៦នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន រង់ចាំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕