(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ លោក អេង ឆៃអ៊ាង៖ CNRP នឹងដករូប លោក សម រង្ស៊ី ចេញពីស្លាកគណបក្សខ្លួន ពេលវិសោធនកម្មច្បាប់ គណបក្សនយោបាយថ្មី ចូលជាធរមាន
២៖ ខុទ្ទកាល័យសម្តេច ស ខេង អះអាងថា គ្មានជំនួបរវាងសម្តេច ស ខេង និង លោក សម រង្ស៊ី នៅប្រទេសអេស្ប៉ាញ ដូចការវិភាគរបស់អ្នកវិភាគនោះឡើយ
៣៖ មេឃុំថ្មីមកពីគណបក្សសង្គ្រោះជាតិ ឡើងប្តេជ្ញាកាន់តំណែងជាមេឃុំ, តែអះអាងថា ខ្លួនមិនចេះអានអក្សរនោះទេ
៤៖ នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលចូលរួមស្តារនិងអភិវឌ្ឍន៍ ក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា
៥៖ លោក ទៀ បាញ់៖ ជំនួយសម្ភារៈបច្ចេកទេសបោសសម្អាតមីនរបស់ជប៉ុន តម្លៃជាង ១១លានដុល្លារ នឹងជួយកម្ពុជាមានលទ្ធភាពខ្ពស់សម្រាប់ បោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
៦៖ និយ័តករទូរគមនាគមន៍៖ ករណីផ្អើលថា មានលេខបរទេសទូរស័ព្ទចូល ហើយទូរស័ព្ទត្រឡប់ អស់ពី១៥-៣០ដុល្លារក្នុង៣វិនាទី គឺជារឿងមិនពិតឡើយ!
៧៖ E-mail ផ្លូវការរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ត្រូវជនអនាមិក Hack នៅព្រឹកមិញ, លោក ឡុង ឌីម៉ង់ អំពាវនាវដល់មន្រ្តី និងពលរដ្ឋ កុំឲ្យមានការយល់ច្រឡំ ពេលទទូលបានសារ
៨៖ ក្រុមហ៊ុនជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃឈើកៀបចេញពីកម្ទេចឈើ សំបកដូង និងរុក្ខជាតិនៅព្រះសីហនុ នាំចេញទៅជប៉ុន
៩៖ នៅថ្ងៃនេះ ជនជាតិចិន៧៤នាក់ ដែលបង្ក្រាបបានពាក់ព័ន្ធករណីជំរិតប្រាប់តាម Internet ត្រូវបានកម្លាំង នគរបាលអន្ដោប្រវេសន៍ បណ្ដេញចេញពីកម្ពុជា
១០៖ អ្នកនាំពាក្យ គណបក្សកាន់អំណាច ប្រតិកម្មនឹង ការរិះគន់របស់ ប្រែត អាដាម
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅអាល្លឺម៉ង់ ដោយរំពឹងថានឹងសម្រេចផលដ៏វិជ្ជមាន
២៖ ក្នុងដំណើរទៅប៉ូឡូញ «លោក ដូណាល់ ត្រាំ បានលក់ខែលការពារមីស៊ីល US Patriot តម្លៃ ៧.៥ពាន់លានដុល្លារ» ដល់ប្រទេសអឺរ៉ុបមួយនេះ!
៣៖ ពលករមីយ៉ាន់ម៉ាជាង ៣៤,០០០នាក់ «សម្រុកចាកចេញពីប្រទេសថៃ» បើទោះបីជារដ្ឋាភិបាលថៃ ទើបពន្យាពេលអនុម័តច្បាប់រឹតបន្តឹងក្តី
៤៖ អាមេរិកព្រមានធ្ងន់ៗ៖ «ប្រទេសចិន នឹងជួបបញ្ហាធំលើផ្នែកពាណិជ្ជកម្មជាមួយអាមេរិក ប្រសិនបើមានការលួចធ្វើពាណិជ្ជកម្មខុសច្បាប់ ជាមួយកូរ៉េខាងជើង»
៥៖ កាតា បញ្ជាក់ពីការឈ្លានពាន ខណៈអ្នកជិតខាងអារ៉ាប់ កំពុងគិតគូរពីការដាក់ទណ្ឌកម្មបន្ថែម៕