(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបញ្ជាក់ ជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាថា ការអនុវត្តបទប្បញ្ញត្តិ នៃការផ្គត់ផ្គង់មិនជាប់អាករ ចំពោះសេវាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលបានចែងក្នុងប្រកាស លេខ៥៥៩ សហវ.ប្រក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការណែនាំអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់មិនជាប់អាករ ត្រូវបានព្យួរការអនុវត្តបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ខ្លួននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយផ្នែកឯកជន ដើម្បើពិនិត្យសិក្សាលម្អិតឡើងវិញ នូវនិយមន័យនៃពាក្យ «សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ» និងការអនុវត្តអាករលើតម្លៃបន្ថែមលើសេវាមិនមែនមូលដ្ឋានខាងហិរញ្ញវត្ថុ ក្នុងបំណងធានាបាននូវសង្គតិភាព ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ ព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
សូមអានសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖