(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញព្រះរាជក្រឹត្យបង្គាប់តែងតាំង លោក ក្រូច ផាន, លោក ឃ្លាំង ហួត និងលោក នុត ពុធដារ៉ា ជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច។
សូមជម្រាបថា លោក ក្រូច ផាន បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ, លោក ឃ្លាំង ហួត បច្ចុប្បន្នជាអភិបាលជ្រោយចង្វារ និងលោក នុត ពុធដារ៉ា បច្ចុប្បន្នជាអភិបាលខណ្ឌដង្កោ៕
សូមអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានខ្លឹមសារនៅខាងក្រោមនេះ៖
លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ