(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំបុណ្យឯករាជ្យជាតិ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ពិធីបុណ្យឯករាជ្យជាតិបារាំងនេះ នឹងអនុញ្ញាតឲ្យពលរដ្ឋបារាំង និងមិត្តភក្តិនៃប្រទេសបារាំងទាំងអស់ ចូលរួមអបអរវប្បធម៌បារាំង នៅក្នុងបរិយាកាសដ៏សប្បាយរីករាយមួយ។ ក្នុងរាត្រីនោះនឹងមានការទទួលទានអាហារ ពេលល្ងាចបែបបារាំង និងការរំារែកកម្សាន្ត ដែលជាកម្មវិធីមិនអាចខ្វះបាន នៅក្នុងការប្រារព្ធពិធីបុណ្យប្រជាប្រិយជាតិ នៅប្រទេសបារាំង ក្រៅពីនេះក៏មានព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើលជាច្រើនផងដែរ៕
សូមអានសេចក្តីប្រកាសព័ត៌មាន ទាំងស្រុងរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា៖