(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ដ្រីរាជការស៊ីវិលឲ្យចូល​បម្រើការងារក្នុងក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០១៧។

ការទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

សម្រាប់បេក្ខជនដែលមានបំណងចង់ ចូលបម្រើការងារក្នុងក្រសួង ត្រូវមកដាក់ពាក្យដោយខ្លួនឯងផ្ទា ល់នៅការិយាល័យបៀវត្ស-ក្របខណ្ឌនាយកដ្ឋានបុគ្គលិក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាប់ទី៣ បន្ទប់លេខ៣០១ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីរសៀល និងចាបពីម៉ោង២៖០០នាទីរសៀល រហូតដល់ម៉ោង៥៖០០នាទីល្ងាច៕