Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ិត សំហេង នឹងធ្វើសន្និសីទកាសែត នៅល្ងាចនេះ ដើម្បីបង្ហាញលទ្ធផលនៃការចុះទៅត្រួតពិនិត្យបញ្ហាពលករខ្មែរ នៅប្រទេសថៃ

06-07-2017 14:52

(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើសន្និសីទកាសែតមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រក VIP ដើម្បីបង្ហាញអំពីលទ្ធផលនៃការចុះទៅត្រួតពិនិត្យបញ្ហាពលករខ្មែរ នៅប្រទេសថៃ។ នេះបើតាមការអះអាងរបស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ការចុះទៅធ្វើទស្សនកិច្ច និងពិនិត្យមើលបញ្ហាពលករខ្មែរនៅប្រទេសថៃ របស់លោក អ៊ិត សំហេង និងក្រុមការងារក្រសួងការងារកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពី ពលករខ្មែរជាច្រើននាក់ បានសម្រុកត្រឡប់មកប្រទេសកម្ពុជាវិញ និងខ្លះទៀតត្រូវបានបញ្ជូនមក បន្ទាប់ពីច្បាប់ថ្មីរបស់ថៃ ពាក់ព័ន្ធនឹងការរឹតបន្តឹងលើការធ្វើការងាររបស់ ពលករបរទេស។ ប៉ុន្តែទោះជាយ៉ាងណាច្បាប់នេះ ត្រូវបានព្យួរការអនុវត្តរយៈពេល៦ខែ៕