(ភ្នំពេញ)៖ ដើម្បីបង្កើនសក្ដានុពលឲ្យកាន់តែខ្លំាងឡើងបន្ថែមទៀត ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន បានបើកគម្រោងលក់ដីឡូតិ៍ ផ្ទះល្វែងប្រណិតទំហំធំល្អ ជូនដល់អតិថិនហើយ ដែលនឹងផ្ដល់ភាពងាយស្រួល ដល់អាជីវករធ្វើពាណិជ្ជកម្ម  ជាមួយប្រទេសវៀតណាម ក៏ដូចជាប្រទេសថៃ តាមរយៈការនាំចូលនាំចេញ ផ្ដោះប្ដូរទំនិញទៅវិញទៅមកឆ្លងកាត់រវាងប្រទេសទាំង៣ កម្ពុជា-វៀតណាម-ថៃ។

ការចាប់បើកលក់ដីឡូតិ៍នេះ ខ្នាតស្ដង់ដារពាណិជ្ជកម្ម ទៅតាមប្លុកនីមួយៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជូនដល់អាជីវករចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះតទៅ។

គួររម្លឹកផងដែរថា ក្រុមហ៊ុន តំបន់ពិសេស ដួងឈីវ ភ្នំដិន ជាតំបន់មជ្ឈមណ្ឌលមានសក្ដានុពល ដែលប្រមូលផ្ដុំពាណិជ្ជកម្មមានដូចជា សណ្ឋាគារ លំដាប់ផ្កាយ៣ មជ្ឈមណ្ឌលកំសាន្ដ ធនាគារ ផ្សារទំនើប ផ្សារទេសចរណ៍ មណ្ឌលផែស្ងួត ឃ្លំាងទំនិញខ្នាតធំ រោងចក្រសិប្បកម្ម-ឧស្សាហកម្ម ស្ដង់ដារអន្ដរជាតិ ចំណតរថយន្ដគ្រប់ប្រភេទ និងទីកន្លែងសំខាន់ៗជាច្រើនទៀត។

ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ៖