(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកថា នៅព្រឹកមិញនេះ E-mail ផ្លូវការរបស់លោក ត្រូវបានក្រុមជនអនាមិកលួច (Hack) ទៅបាត់ហើយ ដោយយកទៅប្រើប្រាស់ក្នុងរូបភាពទុច្ចរឹតផ្សេងៗ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនបងប្អូន និងមិត្តភក្តិទាំងអស់ឲ្យបានជ្រាបថា E-mailរបស់ខ្ញុំ ដែលមានអាស័យដ្ឋាន [email protected] ត្រូវបានចោរអ៊ីនធឺណេត Hack យកទៅប្រើប្រាស់ក្នុងរូបភាពទុច្ចរឹតផ្សេងៗទាក់ទិននឹងធនាគារជាដើម»។
ជាមួយគ្នានោះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា បច្ចុប្បន្ននេះលោកបានចាត់វិធានការណ៍ដើម្បីសង្គ្រោះ E-mail នោះមកវិញរួចហើយ។
លោកបន្ថែមថា អាស្រ័យហេតុនេះ បើសិនជាបងប្អូនណាបានទទួល E-mail ពីលោកទាក់ទិននឹងប្រធានបទ ដូចមានភ្ជាប់ជូនរូបភាពនេះ សូមមេត្តាកុំបើក និងធ្វើតាមការណែនាំរបស់ពួកវាឲ្យសោះ៕