(ភ្នំពេញ)៖ ថ្នាលបណ្ដុះបណ្ដាលការអប់រំ ស្ដង់ដារអន្ដរជាតិលើកម្មវិធីសិក្សាភាសា បច្ចេកវិទ្យាទំនើប លើគ្រប់ជំនាញ សម្រាប់បុត្រ-ធីតា របស់លោកអ្នក ដ៏ល្អឥតខ្ចោះ ពីប្រទេសមហាអំណាច សហរដ្ឋអាមេរិក «សាលាអន្ដរជាតិ តេចសាស» បានបង្ហាញវត្ដមាន នៅកម្ពុជាហើយ ស្ថិតនៅ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
ការបង្ហាញវត្ដមាននេះ នឹងផ្ដល់សារៈសំខាន់ខ្ពស់ ក្នុងវិស័យសិក្សាអប់រំទៅដល់កូនខ្មែរ នូវមូលដ្ឋានគ្រឹះសិក្សា លើភាសាបរទេស អង់គ្លេស ចិន រួមទាំងភាសាខ្មែរ យ៉ាងស្ទាត់ជំនាញ ដែលបណ្ដុះកូនខ្មែរតាំងពីក្មេងឡើងទៅ ពីមតេ្ដយ្យសិក្សា ដល់បឋមសិក្សា ដើម្បីឲ្យពួកគាត់មានបំនិន គ្រប់ជ្រុងជ្រោយ។ ពិសេសសាលាអន្ដរជាតិមួយនេះ មានបន្ទប់សិក្សាដ៏ទំនើបទាន់សម័យ សម្ភារៈសិក្សា, ឧបករណ៍បច្ចេកទេស និងសម្ភារៈលេងកំសាន្ដរបស់ក្មេងៗ ជាមួយទីធ្លាធំទូលាយ ដែលនេះ ជាឱកាសមួយ ដើម្បីឲ្យកុមារមាតាបិតាកម្ពុជា បញ្ជូនកូនមករៀននៅទីនេះ ជាជាងបញ្ជូនកូនទៅរៀននៅបរទេស ហើយនេះ គឺជាផ្នែកមួយក្នុងការកាត់បន្ថយចំណាយ ក៏ដូចជាផ្ដល់ឱកាសកាន់តែច្រើន ឲ្យសិស្សានុសិស្សទទួលបានការអប់រំ មួយប្រកបដោយគុណភាព។
កាន់តែពិសេស គ្រប់មុខជំនាញ ដែលសិស្សានុសិស្ស សិក្សានៅ «សាលាអន្ដរជាតិ តេចសាស» គឺមានគ្រូឯកទេសទៅតាមជំនាញភាសា បើភាសាអង់គ្លេស គឺសាលាមានគ្រូបង្រៀនបរទេស ដែលមានជំនាញ និងបទពិសោធន៍ពីអាមេរិកដោយផ្ទាល់តែម្ដងជាមួយកម្មវិធីសិក្សាដូចនឹងសហរដ្ឋអាមេរិក, រៀនចិន គឺគ្រូបង្រៀនចិន រួមទាំងភាសាខ្មែរ គឺសាលា ក៏បានជ្រើសនូវគ្រូបង្រៀន ដែលមានគរុកោសល្យ សម្រាប់កម្មវិធីសិក្សាគឺទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ។
ទន្ទឹមនឹងការបង្ហាញវត្ដមាននៅកម្ពុជានេះ ចុះឈ្មោះចូលរៀនឥលូវនេះ នៅ«សាលាអន្ដរជាតិ តេចសាស» នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃសិក្សាពិសេស ហើយសម្រាប់កម្មវិធីសិក្សានេះ ត្រូវបានរៀបចំឡើង ដោយធានាឲ្យបាននូវការសិក្សា យ៉ាងម៉ត់ចត់ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសិស្សានុសិស្ស ដើម្បីក្លាយទៅជាបុគ្គលដែលប្រកបដោយសម្បជញ្ញៈ បុគ្គលដែលចេះដោះស្រាយបញ្ហាបានព្រមជាមួយនឹងស្ដង់ដារនៃវិជ្ជាជីវៈ ហើយនឹងក្លាយជាអនាគតអ្នកដឹកនាំតាមជំនាញដែលពួកគេជ្រើសរើស។
គួរបញ្ជាក់ថា សាលាអន្ដរជាតិ តេចសាស មានទទួលសិក្សានុសិស្ស ចាប់ពីអាយុ២ឆ្នាំកន្លះ ឡើងទៅ ពីថ្នាក់មត្ដេយ្យ ដល់ទីថ្នាក់ទី៦៕