(ភ្នំពេញ)៖ តារាចំរៀងលំដាប់កំពូលកញ្ញា មាស សុខសោភា បានបង្ហាញបទចំរៀងថ្មីរបស់នាង ដែលមានចំនងជើងថា «មេឃកំពុងភ្លៀងហើយ» ដែលបានធ្វើអ្នកគាំទ្ររបស់នាង មានការពេញចិត្ត និងសរសើរមិនដាច់ពីមាត់នូវទឹកដមសំលេងដែលពោរពេញភាពផ្អែមល្ហែម និងមនោសញ្ចេតនា។
នេះជាបទមួយ ដែលបានរៀបចំឡើងយ៉ាងផ្ចិតផ្ចង់ទាំងទំនុកភ្លេង ទំនុកច្រៀង សាច់រឿង MV ក៏ដូចសម្ភារៈក្នុង MV ធ្វើយ៉ាងណា ឲ្យស៊ីទៅនិងអត្ថន័យនៃបទចំរៀង ក៏ដូចជាសម័យកាលក្នុងបទចំរៀង ។ ដោយឡែកនៅក្នុង MV ក៏ឃើញមានវត្តមានកាបូប J.ESTINA ម៉ាកដ៏ល្បីពីប្រទេសកូរ៉េ ហើយកញ្ញាមាស សុខសោភា បានឲ្យដឺងថា នេះជាកាបូប ដែលឧបត្ថម្ភដោយក្រុមហ៊ុន ROMANSON CAMBODIA ហើយនាងពិតជាពេញចិត្តជាមួយកាបូបម៉ាក J.ESTINA នេះ ព្រោះវាមានគុណភាពល្អ ស៊ីវិល័យ និងទាន់សម័យ។
គួរបញ្ជាក់ផងដែរថា J.ESTINA ជាម៉ាកយីហោដ៏ល្បី និងលេខ១ នៅប្រទេសកូរ៉េដែលកំពុងវាយលុកនៅលើទីផ្សារពិភពលោក លើមុខជំនួញ ៣គឺ គ្រឿងអលង្ការ កាបូប និងគ្រឿងសំអាង ក្នុងនោះក៏មាននាំចូលមកកម្ពុជាដោយក្រុមហ៊ុន ROMANSON CAMBODIA ហើយថ្មីៗ នេះ J.ESTINA បានបន្ថែម ១សាខាទៀតគឺ សាខាទី6 ដែលមានទីតាំង អគារលេខ S1-15 មហាវិថីមុន្នីរ៉េត ទីក្រុងអូឡាំព្យា លេខទូរស័ព្ទទំនាក់ទំនង 099 972 666 ដែលមានផលិតផល កាបូប & គ្រឿងអលង្ការ។
J.ESTINA បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អតិថិជននៅកម្ពុជា មូលហេតុ នៃភាពជោគជ័យនោះគឺ ៖
ទី១៖ គឺ J.ESTINA ផលិតនៅប្រទេសកូរ៉េ
ទី២៖ គុណភាពល្អដែលធ្វើពីស្បែកសុទ្ធ (មិនមែនធ្វើពីជ័រ)
ទី៣៖ ការរចនាម៉ូត គឺត្រូវនឹងចំណង់ចំណូលចិត្ត របស់សុភាពនារីកម្ពុជា
ទី៤៖ គឺមានការផ្សព្វផ្សាយ និងការធ្វើទីផ្សារដ៏ខ្លាំង
ទី៥៖ តម្លៃមធ្យមបើប្រៀបធៀបទៅនឹង ម៉ាកល្បីៗដ៏ទៃទៀត
ទី៦៖ គឺមានច្រើនម៉ូតសម្រាប់ជ្រើសរើស
ដើម្បីឲ្យដឹងថា វាសាកសមយ៉ាងណា កុំភ្លេចទស្សនាបទមេឃកំពុងភ្លៀង ហើយរបស់កញ្ញា មាស សុខសោភាទាំងអស់គ្នា៕