Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​របស់គណៈកម្មការ​បង្ក្រាប​គ្រឿងញៀន រយៈពេល​៦ខែដើម​ឆ្នាំ២០១៧

06-07-2017 10:33

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនខុសច្បាប់តាមច្រកទ្វារព្រំដែន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់គណៈកម្មការក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមកពីដូចជា ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។ល។