(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចេញផ្សាយនូវអត្ថបទមួយ ដែលមានចំណងជើងថា «កសិករកម្ពុជាស្វែងរកហេតុផលដើម្បីបន្ដរស់» ដែលអត្ថបទនេះ បានពីតម្រូវការដី និងការប្រើប្រាស់ដីរបស់ប្រជាកសិករ ដើម្បីលើកស្ទួយជីវភាពរបស់ពួកគាត់ កាត់បន្ថយការចំណាកស្រុកពីជនបទទៅទីក្រុង ឬពីជនបទទៅធ្វើពលករដ៏ប្រថុយប្រថាន នៅក្រៅប្រទេស។
ជាមួយគ្នានេះ ADB ក៏បានបញ្ជាក់ពីការខិតខំរបស់ខ្លួនជួយដល់កសិករខ្មែរផងដែរ តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ដែលមានកសិកររាប់ម៉ឺនគ្រួសារ ឲ្យបានទទួលផលប្រយោជន៍ពីគម្រោងនេះ។ គម្រោងនេះ ផ្ដល់លទ្ធភាពឲ្យពួកគេអាចទទួលបានបច្ចេកវិទ្យា ទីផ្សារ ឥណទាន ហើយប្រហែលសំខាន់ជាងគេនោះគឺ ការផ្តល់ឲ្យពួកគេនូវចំណេះដឹងកាន់តែល្អប្រសើរជាងមុន។
សូមអានអត្ថបទ «កសិករកម្ពុជាស្វែងរកហេតុផលដើម្បីបន្ដរស់នៅលើដីរបស់ខ្លួន» ដូចខាងក្រោម៖