(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត និងកញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ លោក ឈុំ សុជាតិ៖ ថ្ងៃខួប២០ឆ្នាំ ព្រឹត្តិការណ៍៥-៦ កក្កដា មិនមែនជារដ្ឋប្រហារទេ ជាការបង្រ្កាបចលនាបះបោរ នាំខ្មែរក្រហមចូលភ្នំពេញ
២៖ ក្រសួងមហាផ្ទៃ ប្រកាសជាថ្មីលើតម្លៃសេវាលិខិតឆ្លងដែនធម្មតា, ២០ថ្ងៃ១០០ដុល្លារ, ១០ថ្ងៃ១៥០ដុល្លារ និង១ថ្ងៃ២០០ដុល្លារ
៣៖ សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យ អភិបាលរាជធានី-ខេត្តផ្សេងៗ ត្រូវទាក់ទង អាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីដឹកពលករ ដែលមានទីលំនៅក្នុងដែនដីរបស់ខ្លួន មកលំនៅឋានវិញ
៤៖ សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យអាជ្ញាធរសហការស្រាវជ្រាវរកមេក្លោង ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ ដើម្បីចាត់វិធានការឲ្យបានម៉ឺងម៉ាត់
៥៖ រយៈពេល១១ថ្ងៃ! ពលករខ្មែរជិត៤០០០នាក់ ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
៦៖ អភិបាលរាជធានីភ្នំពេញថ្មី ស្នើឲ្យម្ចាស់រថយន្តដឹកដីចូលក្រុង ត្រូវសុំច្បាប់ជាថ្មី ហើយត្រូវពិនិត្យមើល តម្រាយផ្លូវឡើងវិញ
៧៖ តុលាការសម្រេចបញ្ជូនជនដៃដល់សម្លាប់បុគ្គលិកអ៊ីនធឺណិតនៅក្រុងតាខ្មៅ ទៅពន្ធនាគារ ហើយអាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត
៨៖ សម្តេចក្រឡាហោម ស ខេង បង្គាប់ឱ្យអង្គការ COMFREL និង NICFEC បញ្ឈប់សកម្មភាពខុសច្បាប់ របស់បន្ទប់ស្ថាន ការណ៍ស្តីពីការបោះឆ្នោត
៩៖ ទីបំផុតតុលាការកំពូល បានសម្រេចច្រានចោលការប្តឹងទាស់សុំនៅក្រៅឃុំ របស់លោក គឹម សុខ
១០៖ មេធាវី គី តិច ៖ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជូនមនុស្ស ទៅបញ្ចុះបញ្ចូល លោក គឹម សុខ នោះឡើយ
១១៖ សម្តេចតេជោ ហ៊ុន សែន សាទរចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា នាថ្ងៃស្អែកនេះ
១២៖ អ្នកនាំពាក្យ គណបក្សកាន់អំណាច៖ ទោះគ្មាន សម រង្សី ក៏កម្ពុជា នៅតែមានការរីកចម្រើន និងអភិវឌ្ឍទៅមុខ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតក្រុមជនសង្ស័យ «ដែលបានបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 នៅអ៊ុយក្រែន» នឹងត្រូវយកទៅកាត់ទោស ក្នុងពេលឆាប់ៗនេះ!
២៖ ក្រុមឧទ្ទាមភាគខាងត្បូងហ្វីលីពីន «កាត់ក្បាលជនជាតិវៀតណាម០២នាក់» ក្រោយពីត្រូវបានចាប់ជម្រិត៨ខែមកនេះ
៣៖ មហាអំណាចចិន និងរុស្ស៊ី ចេញសេចក្ដីថ្លែងការណ៍រួមលើបញ្ហាតំបន់ឧបទ្វីបកូរ៉េ ដោយស្នើឲ្យកូរ៉េខាងជើងផ្អាកការបាញ់មីស៊ីល, ចំណែកអាមេរិក និងកូរ៉េខាងត្បូង បញ្ចៀសការធ្វើសមយុទ្ធ ៕