(ភ្នំពេញ)៖ ស្របពេលប្រជាពលរដ្ឋជាកសិករកំពុងត្អូញត្អែរថាកសិផលពួកគេមិនមានទីផ្សារនោះ ក្រសួងពាណិជ្ជកម្ម ដែលស្ថាប័នទទួលខុសត្រូវខ្ពស់ក្នុងការរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋ បានចេញមកបញ្ជាក់ថា ខ្លួនមិនបានព្រងើយកន្តើយឡើយ ហើយបានដាក់ចេញយន្តការ និងប្រឹងប្រែងស្វះស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីពង្រីកទីផ្សារឲ្យបានកាន់តែច្រើនសម្រាប់កសិផលរបស់ខ្មែរ។
យោងតាមសេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ដើម្បីបើកទីផ្សារជូនកសិផលខ្មែរឲ្យកាន់តែទូលាយនេះ ខ្លួនបានដាក់ចេញផែនការជាច្រើនដំណាក់កាល រួមមាន៖ ការចរចាបើកទីផ្សារ, ការជំរុញសកម្មភាពទីផ្សារទាំងក្នុង និងក្រៅប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗ, វិធានការសម្រាប់ដោះស្រាយបញ្ហារាំងស្ទះទំនិញកសិផល និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់សម្រួលដល់ការនាំចេញទំនិញកសិកម្មជាដើម។
ខាងក្រោម គឺជាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្វែងរកទីផ្សារសម្រាប់កសិផលរបស់ខ្មែរកសិករខ្មែរ៖