(ភ្នំពេញ)៖ គម្រោងថ្មី បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) ដែលអតិថិជនរង់ចាំ នឹងបើកលក់ជាផ្លូវការ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះហើយ ដែលគម្រោងនេះ មានទីតាំងនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ ម៉ែត្រ) ។
បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) មានវីឡាច្រើនប្រភេទ សម្រាប់បំពេញតម្រូវការអតិថិជន ដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ហ្សបហោស៍ ដែលមានតម្លៃចាប់ជាង ១០ ម៉ឺនដុល្លារឡើងទៅ។ គ្រប់ប្រភេទវីឡាទាំងអស់ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅ ។
ចំពោះគម្រោងថ្មីនេះ គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង 40ហិចតា ដោយបានបែកចែកជាពីរតំបន់ មានទាំងតំបន់សម្រាប់រស់នៅ និង តំបន់សម្រាប់ប្រកបអាជីវកម្មដែលនៅជុំវិញផ្សារទំនើប ព្រមទាំងមានក្លឹបហាត់ប្រាណ អាងហែលទឹក ខុនដូ សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។
បន្ថែមពីនេះទៀតសក្តានុពលនៃគម្រោងថ្មីនេះ មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗ មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ បានយ៉ាងលឿន ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមាន ការវិនិយោគធំៗជាច្រើន ដែលនឹងប្រែក្លាយតំបន់អភិវឌ្ឍទាំងមូល ទៅជាទីក្រុងរណបនាពេលអនាគតឆាប់ខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789, Email: [email protected] ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!