(ពោធិ៍សាត់)៖ លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះថា មន្ដ្រីរបស់លោក បានបង្ក្រាបរថយន្ដដឹកឈើប្រណិតមួយគ្រឿង ដោយដកហូតបានឈើធ្នង់២៣២ដុំ។
នាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដាម្សិលមិញនេះ ចាប់បានរថយន្ត០១គ្រឿង ម៉ាកTOYOTA PREVIA ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ2F-6308 នៅត្រង់ចំណុចភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្រោយប្រតិបត្តិការមន្ដ្រីជំនាញដកហូតបាន ឈើខុសច្បាប់ប្រភេទធ្នង់ ចំនួន២៣២ដុំ ហើយពេលនេះវត្ថុតាង ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់៕