(ភ្នំពេញ)៖ ដើម្បីអបអរសាទរក្នុងឱកាស បើកបវេសនកាលថ្មីឆ្នាំទី២ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ សាលាបញ្ញាសាស្ត្រអន្តរជាតិ ផ្ដល់អាហារូបករណ៍រហូតដល់៨០ភាគរយ ចំនួន១៨០កន្លែង សម្រាប់សិស្សានុសិស្សដែលត្រូវចូលរៀនថ្នាក់ទី១ដល់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨។

* កាលបរិច្ឆេទដាក់ពាក្យប្រឡងយកអាហារូបករណ៍ ចាប់ផ្ដើមពីថ្ងៃទី១ដល់ទី៣១ ខែកក្កដា ឆ្នាំ២០១៧
* កាលបរិច្ឆេទប្រឡងយកអាហារូបករណ៍ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ សម្រាប់សិស្ស ថ្នាក់ទី១ដល់១១
* កាលបរិច្ឆេទចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០១៧-២០១៨
* ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ចូលរៀនថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧
* ថ្នាក់ភាសាអង់គ្លេសទូទៅគ្រប់កម្រិត ចាប់ចូលរៀនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧

សាលាបញ្ញាសាស្ត្រអន្តរជាតិ មានកម្មវិធីសិក្សាចំណេះទូទៅ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ និងកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ ពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិតស្របតាមស្ដង់ដា​សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ផ្ដោត សំខាន់លើមូលដ្ឋានគ្រឹះផ្ដល់នូវចំណេះដឹងពិតប្រាកដ ដល់សិស្សានុសិស្សទាំងអស់ក្នុងការអភិវឌ្ឍខ្លួន​ប្រកបដោយគុណភាពខ្ពស់ និងជោគជ័យ។

សិក្សានៅសាលាបញ្ញាសាស្ត្រអន្តរជាតិ សិស្សនឹងទទួលបានសញ្ញាបត្រចំនួនពីរក្នុងពេលតែ១ ក្រោយបញ្ចប់ការសិក្សាកម្មវិធីចំណេះទូទៅរួមមាន៖
១៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ជាតិ) ដែលចេញដោយក្រសួងអប់រំយុវជន និងកីឡា
២៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់អន្តរជាតិ) ដែលចេញដោយសាលាបញ្ញាសាស្ត្រអន្តរជាតិផ្ទាល់។

សម្រាប់សិស្សបន្តការសិក្សានៅបរទេសចំពោះកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ សិស្សនឹងទទួលបានសញ្ញាបត្រចំនួន១ផ្សេងទៀត គឺសញ្ញាបត្រ ឌីប្លូមផ្នែកភាសាអង់គ្លេស (English Diploma) ដែលចេញដោយវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា រាល់កម្មវិធីសិក្សា ទាំងអស់ខាងលើ បង្រៀនដោយគ្រូដែលមានសមត្ថភាពគរុកោសល្យ បទពិសោធន៍ និងវិជ្ជាជីវៈក្នុងការបង្រៀនជាច្រើនឆ្នាំ។
សាលាបញ្ញាសាស្ត្រអន្តរជាតិ មានទីធ្លាធំទូលាយ និងបរិស្ថានល្អ ផ្ដល់នូវផាសុខភាព សម្រាប់បម្រើ សេវាកម្មសិស្ស ដែលបន្ទប់សិក្សាទាំងអស់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងឧបករណ៍ទំនើបៗ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងផ្ទាល់អាស័យដ្ឋានស្ថិតក្នុងបុរីពិភពថ្មី (ឡាសែនសុខ) ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចម្ងាយ១,៥០០ម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី ឬតាមទូរស័ព្ទលេខៈ 077-959-222 / 023 9999 36 / 023 9999 87៕