(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសសារជាថ្មីម្ដងទៀត នូវតម្លៃសេវាលិខិតឆ្លងដែនធម្មតា ដោយក្នុងនោះរួមមាន ទី១៖ សេវារយៈពេល២០ថ្ងៃ តម្លៃ១ក្បាល ១០០ដុល្លារអាមេរិក ទី២៖ សេវារយៈពេល១០ថ្ងៃ តម្លៃ១ក្បាល ១៥០ដុល្លារអាមេរិក ទី៣៖ សេវារយៈពេល១ថ្ងៃ តម្លៃ១ក្បាល ២០០ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ បានបញ្ជាក់ថា «ដោយឡែកចំពោះពលករ ទៅបំពេញការងារស្របច្បាប់​នៅ​ក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្ដល់លិខិតធ្វើដំណើរ ត្រូវផ្ដល់ដោយឥតគិតថ្លៃដោយអាករជាបន្ទុករបស់រដ្ឋ»

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីតម្លៃសេវាលិខិតឆ្លងដែន​ធម្មតានៅពេល​នេះ ដោយសារតែនៅស្ថានភាព នៅពេលនេះ អាជ្ញាធរថៃ បាននិងកំពុងចាប់បញ្ជូនពលករខែ្មរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានរកឃើញថា ពលករខ្មែរទាំងនោះ ពុំមាន​ឯកសារគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ​។  

សូមអានព័ត៌មានលម្អិត នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នៅខាងក្រោមនេះ៖