(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា ដែលជាក្រុមហ៊ុនមួយឈានមុខគេ នៅលើវិស័យដឹកជញ្ជូនអ្នកដំណើរ នៅក្នុងប្រទេសកម្ពុជា បានទទួលនូវការគាំទ្រ ជាច្រើនពីសំណាក់អតិថិជនទាំងភ្ញៀវជាតិ និងអន្ដរជាតិ។ ដើម្បីបំពេញនូវតម្រូវការ និងការចង់បានរបស់អតថិជន ក្នុងការកក់សំបុត្ររថយន្តឲ្យបានកាន់តែមានភាពងាយស្រួល និង ប្រសើរឡើងនោះ បច្ចុប្បន្ននេះ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា បានបន្ថែមនូវប្រពន្ធ័បច្ចេកវិទ្យាដ៏ទំនើប និង ទាន់សម័យបំផុត ដោយលោកអ្នកគ្រាន់តែដំឡើងកម្មវិធីកក់សំបុត្ររបស់ឡារីតា (Larryta Express) ដែលមាននៅលើ
Play Store : https://play.google.com/store/apps/details?id=com.larryta.express&hl=en និង
App Store: https://itunes.apple.com/kh/app/larryta-express/id1239349657?mt=8
រឺ អាច Scan QR Code បញ្ចូលទៅក្នុងទូរសព្ទ័របស់លោកអ្នកជាការស្រេច។ លោកអ្នក អាចធ្វើការកក់សំបុត្ររថយន្ត និងជ្រើសរើសកៅអី របស់ខ្លូនបានគ្រប់គោលដៅ និងគ្រប់ម៉ោងចេញដំណើរ កាន់តែងាយស្រួល ចំណេញពេលវេលា និងឆាប់រហ័ស។
ជាមួយគ្នានេះ លោកអ្នកនឹងទទួលបាននូវការបញ្ចុះតំលៃពិសេស ១០% សំរាប់ការប្រើប្រាស់ App របស់ក្រុមហ៊ុនឡារីតាផងដែរ។ សំរាបវ់ការការទូទាត់ថ្លៃសំបុត្ររថយន្ត លោកអ្នកអាចបង់បានដូចជា Master Card, Visa Card, JCB, ហើយលើសពីនេះទៅទៀត សម្រាប់លោកអ្នក ដែលប្រើប្រាស់ Wing Card និង Cellcard Rewards ក៏អាចធ្វើការទូទាត់ និងកក់សំបុត្របានផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
ផ្នែកបំរើអតិថិជន ០១៦ ២០ ២០ ២០