(ភ្នំពេញ)៖ បន្ទាប់ពីការបែកធ្លាយ និងការពិភាក្សាជាច្រើនក្នុងចំណោមអ្នកគាំទ្រទូទាំងពិភពលោក ក្រុមហ៊ុនសាមសុងបានបង្ហាញព័ត៌មានលម្អិតរបស់ទូរស័ព្ទ Galaxy J5 pro និង Galaxy J7 pro ដែលផ្តល់ជូននូវគុណភាពខ្ពស់ក្នុងរូបរាងរចនាពីលោហៈជាមួយបច្ចេកវិទ្យាថតរូបទាន់សម័យ នឹងអាចរកជាវបានចាប់ពីខែកក្កដានេះ។
អ្វីដែលអស្ចារ្យនោះគឺ ការរចនាលោហៈ បច្ចេកវិទ្យាស្កេនម្រាមដៃ និងកម្មវិធី Android 7.0 Nougat ។
សាមសុង Galaxy J5 pro និង Galaxy J7 pro នឹងមានវត្តមានក្នុងពណ៌ខ្មៅ ពណ៌ខៀវទឹកប្រាក់ និងពណ៌មាស។ ផ្នែកខាងក្រោយមានការរចនារាងកោងថ្មី និងបំពាក់នូវកាមេរ៉ាបញ្ឈរនៅខាងលើ។ ចំណែកឯផ្នែកខាងមុខវិញ បំពាក់នូវបច្ចេកវិទ្យាស្កេនម្រាមដៃបង្កប់ក្រោមប៊ូតុង Home ដែលស្ថិតនៅក្រោមអេក្រង់។
ស្មាតហ្វូន Galaxy J5 មានរូបរាងស្អាតតូចច្រទ្បឹង និងអេក្រង់ HD super AMOLED សម្រាប់បទពិសោធន៍ទស្សនាដ៏អស្ចារ្យ។ ជាមួយនឹងកាមេរ៉ាមុខ និងក្រោយទំហំ ១៣ មេហ្កាភិចសែល ជាមួយនឹងមេម៉ូរីកាត microSD* ដែលអាចផ្ទុករហូតដល់ទៅ 256GB អ្នកប្រើប្រាស់ងាយស្រួលចាប់យក និងរក្សាទុករបស់សំខាន់ៗ។ ប្រព័ន្ធដំណើរការ 1.6GHz ធ្វើឲ្យ Galaxy J5 pro កាន់តែលឿន និងខ្លាំងក្លាជាងមុន។
ទូរស័ព្ទសាមសុង Galaxy J5 pro (2017) បំពាក់នូវកាមេរ៉ាមុខ និងក្រោយ ទំហំ ១៣ មេហ្កាភិចសែល ជាមួយ LED flash ទាំងសងខាង។ ខាងក្រោយមាន f/1.7 aperture និងខាងមុខមាន f/1.9 aperture ហើយស្មាតហ្វូននេះប្រើថាមពលថ្ម 3000mAh និងជម្រើសនៃការតភ្ជាប់ ដែលរួមមានដូចជា 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.1, Micro USB port និង GPS ។
ទូរស័ព្ទសាមសុង Galaxy J7 pro (2017) មានទំហំអេក្រង់ 5.5 អ៊ីញ (1080x1920 ភិចសែល), USB Type-C port, RAM ទំហំ 3 ជីហ្កាបៃ និង IP54 ការពារការសាចទឹក។ ចំណែកឯថ្មវិញតំទ្បើងដល់ទៅ 3600mAh ហើយរាល់លក្ខណៈពិសេសផ្សេងទៀតនៅដដែល។
ស្មាតហ្វូន Galaxy J ត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការលក់ក្នុងត្រីមាសទី៣ ដែលផ្តោតសំខាន់លើអ្នកប្រើប្រាស់ស្មាតហ្វូនដែលមានបំណងចង់បង្កើនសមត្ថភាពស្មាតហ្វូនរបស់ខ្លួន ខណៈពេលពួកគាត់ធ្វើការសម្រចចិត្តដ៏ល្អបំផុតរវាងសេចក្តីត្រូវការ និងការចំណាយជាក់ស្តែង។
លោក Seungho Choi ដែលជានាយកគ្រប់គ្រងសាខាសាមសុងថៃ បានឲ្យថាដឹងថា៖ «យើងមានការជឿជាក់ថា ការរចនាដ៏ស្រស់ស្អាត រួមជាមួយបច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើប និងលក្ខណៈពិសេសរបស់ Galaxy ស៊េរី J នឹងបន្តទាក់ទាញអតិថិជនចាស់ និងថ្មីដើម្បីប្រើប្រាស់ស្មាតហ្វូនទំនើបដែលបានរចនាទ្បើងដ៏ឥតខ្ចោះ និងមានតម្លៃសមរម្យ»។
ទូរស័ព្ទ Galaxy J5 និង Galaxy J7 នឹងអាចរកជាវបានក្នងប្រទេសកម្ពុជាក្នុងខែកក្កដា នៅឯហាងទំនើបសាមសុង ក៏ដូចជាហាងលក់ទូរស័ព្ទទាំងអស់ដែលឈានមុខគេទូទាំងព្រះរាជាណាចក្រកម្ពុជា។
* Micro SD អាចរកជាវបាន ប៉ុន្តែមិនរាប់បញ្ចូលក្នុងការលក់រាយ៕