Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ លោក ថោង ខុន បើកកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារថ្នាក់ជាតិ​ ចុះមូលដ្ឋានខេត្តកំពង់ធំ

05-07-2017 08:49

(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ។

កិច្ចប្រជុំថ្នាក់ជាតិនេះ ត្រូវបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ធំ ដែលមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដទៃទៀតផងដែរ៕